ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងទៅទស្សនកិច្ចនៅអាម៉េរិក
លោកស្រី Park Geun-Hye ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅ ក្រុងវ៉ាស្ហ៊ីងតោននៅខែឧសភាខាងមុខ ដើម្បីជួបចរចាជាមួយនឹងលោក Barack Obama ប្រធានាធិបតីអាម៉េរិក។
លោក Tom Donilon ដែលជាទីប្រឹក្សាផ្នែកសន្ដិសុខជាតិរបស់អាម៉េរិកទើបវិលត្រឡប់ពី ក្រុងសេអ៊ូលវិញនោះ បាននិយាយសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ដមិនងាករេរបស់អាម៉េរិក ក្នុងការជួយការពារកូរ៉េខាងត្បូង។
លោកមានប្រសាសន៍ថា លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងបានផ្ដល់ការគាំទ្រពេញទំហឹង ចំពោះការបន្ដចងមិត្ដភាពរវាងអាម៉េរិក និងកូរ៉េខាងត្បូងលើបញ្ហាថ្នាក់តំបន់ និងអន្ដរជាតិនានា ហើយលោកស្រីបានទទួលការអញ្ជើញឲ្យទៅធ្វើទស្សនកិច្ចនៅក្រុង វ៉ាស្ហ៊ីងតោន។
កាលពីសប្ដាហ៍មុននេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានលុបចោលនូវកិច្ចព្រមព្រៀងសន្ដិភាពជាមួយនឹងកូរ៉េខាង ត្បូង ហើយថែមទាំងគំរាមថានឹងធ្វើសង្រ្គាមពេញលេញផង៕ (Radio Australia)