ជីជី កំពុងត្រៀមខ្លួនថតរឿងជាលើកដំបូង
ភ្នំពេញ៖ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ដែលជាពិធីការិនីដែលកំពុង តែឡើងកូដបណ្តើរៗ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន បានប្រាប់ឲ្យដឹងថា ពេលនេះនាងកំពុង តែត្រៀមខ្លួន ថត រឿងលើកដំបូងគឺ មានអារម្មណ៍រំភើបខ្លាំងមែនទែន បើទោះបីជានាងមិន បានគ្រងតំណែងជាតួឯកក៏ដោយ។
តារាស្រីដែលមានរូបសម្រស់ ស្រស់ ស្អាតវ័យក្មេងនិងជាប្អូន ស្រី អតីតពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍បាយ័នពេជ្រសិរី រ័ត្នគឺ កញ្ញាជីជីបានប្រាប់ គេហទំព័រ thisiscn.com ឲ្យដឹងតាម ទូរស័ព្ទថា ចំពោះការងារបច្ចុប្បន្ន នាងមានភាពមមាញឹក ច្រើន ខ្លាំងជាងមុនហើយ ពេលនេះនាងក៏ ត្រូវបាន ខាងផលិតកម្ម ផ្តល់ ឱកាស ឲ្យនាងថតរឿងលើកដំបូង ដែលមានចំណងជើង ថា “អាប ពាក់មួកសុវត្ថិភាព”ដោយ នាង មិនបាន គ្រងតំណែងជាតួ ឯក នោះទេ។
តារាស្រីរូបស្រស់សាច់ សរម៉ដ្ឋ រលោង ដែលជាពិធីការិនី មានភាពលេចធ្លោ ក្នុងកម្មវិធី “រាត្រី កម្សាន្ត” រូបនេះបានប្រាប់ឲ្យដឹង ថា “ពេលនេះខ្ញុំបានឱកាស សម្តែងរឿងជាលើកទី១ ដោយខ្ញុំ ត្រូវដើរជាតួប្អូនស្រី កញ្ញា ថន លក្ខណា មិនមែនជាតួឯកស្រី នោះទេ ហើយរឿងនេះ គឺ កំពុងតែត្រៀមថតនៅ ដើមខែមករាខាងមុខនេះ ដោយត្រូវចំណាយរយៈពេល ថតប្រមាណជា១ខែក្នុង ការថតរឿងនេះខ្ញុំពិតជា មានអាម្មរណ៍ថាភ័យផង អរផងរំភើបបុកពោះម៉េច មិនដឹងទេព្រោះនេះគឺ ជាលើកទី១សម្រាប់ខ្ញុំ”។
កញ្ញា ជីជី បានប្រាប់ទៀតថា ការសម្តែងនេះ គឺជារឿងថ្មីសម្រាប់ នាងក្នុងការប្រឡូកអាជីព សិល្បៈព្រោះថាកន្លងមក នាងធ្លាប់តែកាន់ក្បាល មេក្រូលនិយាយមិនធ្លាប់ បានសម្តែងរឿងអីនោះទេហើយកន្លងមកធ្លាប់ មានខាងផលិតកម្មទាក់ទង ហៅនាងឲ្យសម្តែងរឿងដែល តែនាងមិនបានទទួលថតទេ ដោយសារតែនាងមិនសូវ មានពេលក្នុងការថតហើយ ពេលខ្លះតម្លៃមិនត្រូវគ្នាអី ជាដើមតែពេលនេះដោយសារ តែខាងផលិតកម្មផ្តល់ឱកាស និងជួយសម្រួលដល់នាងនូវ ពេលវេលាថតទើបនាងសម្រេចចិត្ត ថតតែម្តងទៅហើយមួយវិញទៀត នាងក៏ចង់សាងល្បងប្រឡូក អាជីពនេះបន្ថែមពីលើ អាជីពចាស់ដែរ។
ទោះបីជាពិធីការិនីសំឡេងស្រទន់រូបនេះ មិនបានគ្រងតំណែងជាតួឯក នៅក្នុងរឿងដែលនាង សម្តែងលើកដំបូងក៏ដោយក៏ នាងនៅតែសប្បាយរីករាយ ក្នុងការថតខ្សែភាពយន្តនេះ ហើយនាងសង្ឃឹមថា តាមរយៈរឿង នេះនិងធ្វើឲ្យនាងមាន ឈ្មោះបោះសំឡេង ថែមមួយកម្រិតទៀត ហើយប្រសិនបើទោះ ទស្សនិកជនគាំទ្រ នាងនិងបន្តការសម្តែងរឿងនេះ ហើយបើសិនជាមាន ឱកាសនាង និងចាប់អាជីពបន្ថែមទៀត ព្រោះនាងស្រលាញ់វិស័យសិល្បៈ៕
ដោយ៖ ហេង នាង