ពៅ លីដា ​ស្ងាត់ៗ​ឡើង​វីឡា​ថ្មី​តម្លៃ​ជាង​១៣​ម៉ឺន​ដុល្លារ​

សារព័ត៌មាន​ Cambodia News/

S_0102ភ្នំពេញ ​ (០៩ ឧសភា ២០១៤) ៖ តារា​សម្តែង​សម្បុរ​ស្រអែម​ស្រស់​រាង​តូច​ច្រឡឹង កញ្ញា ពៅ លីដា ប៉ុន្មាន​ថ្ងៃ​មក​នេះ​កំពុង​តែ​មមា​ញឹក​ដើរ​ចែក​សំបុត្រ​ឡើង​គេហ​ដ្ឋាន​ថ្មី ​របស់​នាង​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗនេះ​។

ផ្ទះ​​​របស់​កញ្ញា ពៅ លីដា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រភេទ​ផ្ទះ​វីឡា​ថ្មី​សន្លាងមាន​ទី​តាំង​ស្ថិត​នៅក្នុង​​បុរី​ពិភព​ ថ្មីក្បែរ​ចំការ​ព្រីង​​ មាន​តម្លៃ​ជាង​១២​ម៉ឺន​ដុល្លារ​ ។

ទាក់​ទិន​ នឹងព័ត៌​មាន​​នៃ​ការ​ឡើង​គេហ​ដ្ឋាន​ថ្មី​នេះ កញ្ញា ពៅ លីដា បាន​បញ្ជាក់​ថា ផ្ទះ​ថ្មី​របស់​នាង​ពិត​ជា​ប្រភេទ​ផ្ទះ​វីឡា​មែន​ តែ​ជា​វិឡា​ធំ​ល្មម​តម្លៃ​សម​រម្យ​ដែល​បង​ប្អូន​អ្នក​រក​ស៊ី​ ឬ​ធ្វើ​ការ​ខ្លះ​ក៏​អាច​ទិញ​ស្នាក់​នៅ​ដូច​នាង​បាន​ដែរ មិន​ចាំ​បាច់​តែ​តារា​នោះ​ទេ។

កញ្ញាពៅ លីដា បាន​បន្ថែមថា ផ្ទះ​ថ្មី​នេះ​បើ​និយាយ​ពី​តម្លៃ​គឺ​១២​ម៉ឺន​ដុល្លារ​ តែ​បង​ប្អូន​ និង​ម្តាយ​របស់​នាង​ខ្ញុំ​បាន​ទិញ​គ្រឿង​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ ​ តាំង​ពី​តុ​ ទូ​ គ្រែ​ ថ្មីៗ​ មាន​តម្លៃ​មួយ​ចំនួន​ទៀត​ ដែល​រាប់​បញ្ចូល​ទៅ​តម្លៃ​អាច​ឡើង​ដល់​ជាង​១៣​ម៉ឺន​ដុល្លារ​ឯ​ណោះ» ៕

35101Pov-Lida-2_1351825080

Related Articles

Back to top button
Close
Close