ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​ស្លាប់​ក្នុង​ទឹក​ស្រះ​

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ គេប្រទះឃើញ សពយុវជនម្នាក់ស្លាប់ក្នុងទឹកស្រះមួយ កន្លែងចម្ងាយតែពីម៉ែត្រ ប៉ុណ្ណោះពីផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិ ឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១៥០ម៉ែត្រ ពីផ្ទះជនរងគ្រោះគ្រោះ ឈ្មោះ ផល សុផាត អាយុ២២ឆ្នាំ។

សាក្សីដែលមានលំនៅឋានក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញមនុស្ស មួយក្រុម វាយគ្នា លើផ្លូវជាតិ ហើយក្នុងចំណោមពួកគេ មានម្នាក់ត្រូវគេវាយធ្លាក់ទឹក ចំណែក អ្នកដ៍ទៃទៀត បានចាកចេញ ទៅវិញអស់ដោយជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ ពួកគាត់បាន នាំគ្នាទៅមើលកន្លែង កើតហេតុ ទើបដឹងថាមាន មនុស្ស ស្លាប់ក្នុងទឹកស្រះ។

ទាក់ទងដល់ការស្លាប់របស់ជនរងគ្រោះនេះ លោកមេប៉ុស្ដិ៍ដាក់ការសង្ស័យជា ដំបូងថា ជាអំពើ មនុស្សឃាត មិនមែនស្លាប់ ដោយសារលង់ទឹកទេនេះ បើយោងតាមស្លាកស្នាមបន្សល់ទុកលើ ក ជនរងគ្រោះ ។ ហើយជនសង្ស័យ មួយចំនួនសមត្ថកិច្ច និងហៅមកសាកសួរជាបន្ដ បន្ទាប់ដើម្បីស្វែងរកមូលហេតុពិតនៃស្លាប់នេះ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close