បត់​រថយន្ត​ត្រឡប់​ក្រោយ​ជ្រុល​ចង្កូត​ទៅ​កៀរ​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​ទ្រេត​អស់​៥​ផ្ទាំង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១និង ៥០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៧ ធ្នូ រថយន្តកូរ៉ូ ឡាបត់ត្រឡប់ក្រោយ ជ្រុលចង្កូតទៅកៀររនាំងដែកពុះចែកផ្លូវ ទ្រេតអស់ ៥ផ្ទាំង ធ្វើឲ្យរថ យន្តដាច់កាឡេមុខខាងឆ្វេងទៅមុខលែងរួច ស្ថិតតាមមហាវិថីព្រះមុនីវង្ស មុខផ្សារទំនើប Big A ចាស់ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡា ពណ៌ស បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបានបត់ ត្រឡប់ក្រោយ ជ្រុលចង្កូតទៅកៀររនាំងដែកពុះចែកផ្លូវទ្រេត អស់ ៥ផ្ទាំង បណ្តាលឲ្យរថ យន្តដាច់កាឡេ ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close