​ឈរ​ទ្រហោយំ​គ្រប់​គ្នា ទោះ​មិនមែន​សាច់ញាតិ

សារព័ត៌មាន​ Cambodia News​/

ស្វាយរៀង (០១ កញ្ញា ២០១៦) ៖ ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​ចំណែកឯ​ជីតា​រង​របួសធ្ងន់  ក្រោយ​ពី​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បុក កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​អនាម័យ ក្នុងភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

ប្រភព ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជីតា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1F1926 ពណ៌​ខ្មៅ ឌុ​ប​ចៅស្រី​ម្នាក់ ធ្វើ​ដំនើរ​ពី​ទិស​លិច ទៅ​កើត លុះដល់​ចំណុច​កើតហេតុ ជា​ផ្លូវបំបែក​ជា​បួន ជន​រង​គ្រោះ​បត់​ទៅ​ខាងឆ្វេង​ដោយ​មិន​បាន​មើល​ក្រោយ ស្រប​ពេល​នោះ ក៏​មាន​រថយន្តក្រុង​មួយ​គ្រឿង ប្រភេទ​ទេសចរណ៍​២៤​កៅអី ពាក់​ស្លាក​លេខ​កំពង់ចាម​3A-0627 ពណ៌​.​ស​ឆ្នូត​ត្រួយ​ចេក មាន​ដឹក​កម្មករ​-​កម្មការិនី​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ ធ្វើ​ឱ្យ​ខ្ទាត​ចៅស្រី​ចេញពី​ម៉ូតូ​ធ្លាក់​ចំ​កង់​រថយន្ត​កិន​ចំ​ក្បាល ធ្លាយ​ខួរ  រីឯ​ជីតា​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ក្បែរ​ម៉ូតូ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

ប្រភព​ដដែល​បន្ត​ ទៀត​ថា ក្រោយ​ពី​កើតហេតុ អ្នក​បើករថយន្ត បាន​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត និង​កម្មករ​ស្រែក​យំសោក​អាណិត​ដល់​ក្មេង​ស្រី​រង​គ្រោះ ដែល​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​សំឡេង​សាច់ញាតិ​ទួញ​យំ​អោប​សព​ក្មេង​ស្រី​លើ​ដងផ្លូវ ធ្វើ​ឱ្យ​អ្នកដំណើរ​ឈរ​មើល​ទប់ទឹក​ភ្នែក​មិន​បាន ៕

6

5

Related Articles

Back to top button
Close
Close