សា​សា ​​ត្រូវគេចោទថា​ជំពាក់​ប្រាក់​មិនព្រម​សង

អតីតពិធីការិនីទូរទស្សន៍CTN នាង ឯក សុជាតា ហៅសាសា បានចេញមកធ្វើការ បដិសេធយ៉ាងដាច់អហឹង្កាជុំវិញព័ត៌មានដែលធ្វើឲ្យនាងបាក់មុខនិង ក្តៅស្លឹកត្រចៀកដោយការចោទប្រកាន់មកលើរូបនាងថា ចេញហ្ស៊ែកអត់លុយ និងជំពាក់លុយគេមិនសង។

អតីតពិធីការិនីមុខស្ងួតរូបនេះបានអះអាងប្រាប់អ្នកយកព័ត៌មាន វេបសាយ(Cambodia News)កាលពីថ្ងៃទី២៦ វិច្ឆិកា ២០១២នេះថា ទាក់ទិនទៅនឹងការចោទប្រកាន់ខាងលើនេះ រូបនាងមិនចង់និយាយអ្វីឲ្យវែងឆ្ងាយឡើយ តែនាងចង់ឲ្យផ្លូវច្បាប់ជាអ្នកស្វែងរកការពិតមកនាងវិញ ព្រោះនាងមានភស្តុតាងនិងសាក្ស៊ីគ្រប់គ្រាន់នៅពេលឡើងតុលាការ។

នាងបានលើកឡើងថា  រឿងអ្វីៗមិនអាចនិយាយ ត្រឹមតែមាត់បានទេ ពោលគឺត្រូវតែមានឯកសារនឹង ភស្តុតាង បើគេចោទថា នាងបានយកឡានគេ យកទៅបញ្ចាំ ហេតុអ្វីក៍មិនយកលិខិតបញ្ចាំ ដែលមានស្នាមផ្តិតមេដៃ របស់នាងយកមកចុះ ផ្សាយផង?ឬ មួយក៍មកពី អ្នកចោទប្រកាន់នោះធ្វើ ដោយខ្លួនឯង ហើយមក ទំលាក់កំហុសដាក់គេ វិញ?វាមិនត្រឹមត្រូវទេ។

អតីតពិធីការិនីរូបបានបញ្ជាក់ថា យ៉ាងណាក៍ ដោយនាងមិនចង់យក វេទិកាសារព័ត៌មានមក ចុះផ្សាយឆ្លើយឆ្លងគ្នាទៅ វិញទៅ មកនោះទេ តែវា ហាក់ដូចជាមានការហួស ហេតុពេក ព្រោះការចុះ ផ្សាយទាំងនោះមិនមាន មូលដ្ឋានច្បាស់លាស់ដោយបាន វាយប្រហារ មកលើ រូបនាងយ៉ាងធ្ងន់ ធ្ងរដោយមិនបានសំភាសន៍នាងសូម្បីតែ មួយមាត់។

គួបញ្ជាក់ថា ការចេញមក បដិសេធរបស់នាង ឯក សុជាតា ហៅសាសា នាពេលនេះគឺក្រោយពេលដែលបណ្តាញ សារព័ត៌មាននៅក្នុងស្រុកមួយបានចុះផ្សាយវាយ ប្រហារនាងយ៉ាងចាស់ដៃជុំវិញការ ចោទប្រកាន់ថា នាងបានចេញហ្ស៊ែកអត់លុយ យកឡានគេទៅបញ្ចាំ និងជំពាក់ប្រាក់គេ មិនព្រមសង។

យោងតាមប្រភពដែលបានចុះផ្សាយបង្ហាញពីភាគីដើមចោទលោក ហ៊ុយ តារា ជាម្ចាស់រថយន្តបានដាក់ពាក្យប្តឹងនាង សាសា អតីតពិធីការិនីទូរទស្សន៍ CTN ពីបទឆបោក ចេញសែកអត់សាច់ប្រាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

ភាគីលោក ហ៊ុយ តារា បានបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យកើតរឿងរ៉ាវចម្រូងចម្រាស ដល់ថ្នាក់ប្តឹងផ្តល់នេះ គឺដោយសារតែនាង សាសា នេះបានខ្ចីឡានរបស់លោកយកទៅបញ្ចាំលេងល្បែង ហើយគេចវេះមិនព្រមដោះស្រាយ។

ដើមបណ្តឹងរូបនេះបានឲ្យដឹងបន្តថា  ប្រាក់ដែលសាសាជំពាក់១ម៉ឺនដុល្លារក៏ត្រូវបាននាងសងបានខ្លះដែរ ក្រោយពីមានការកាត់នូវរបស់របរមួយចំនួននោះ នាងសាសានៅជំពាក់លោកតែចំនួន៧៧០០ដុល្លារប៉ុណ្ណោះ តែចំនួននេះនាងបែរជាគេចមិនលើកទូរស័ព្ទនឹងគេចមិនព្រមដោះស្រាយ។ ដោយឈរលើមូលហេតុនេះលោក ហ៊ុល តារា ក៍បានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងនាង សាសាតែម្តង។

ក្រោយមានការប្តឹងផ្តល់នេះសាសា តែងតែគេចវះពីអ្នកសារព័ត៌មានដែលបានព្យាយាមសុំការបកស្រាយជុំវិញបញ្ហាដ៏ចម្រោង ចម្រាស់មួយនេះ ធ្វើឲ្យគេគ្រប់គ្នានៅតែមានការភាន់ច្រឡំថារូបនាងពិតជាបានប្រព្រឹត្តដូចអ្វីដែលបានចុះ ផ្សាយនោះ។

ទោះជាយ៉ាងណាអ្វីដែលនាងបានចេញមុខមកបកស្រាយនៅពេលនេះហាក់បីដូចជាហួស ពេលបន្តិច ព្រោះព័ត៌មានដ៍ក្តៅគគុកមួយនេះកំពុងតែឡោមព័ទ្ធក្នុងវិថីជីវិតសិល្បះរបស់នាង ក្រោយពេលដែលនាងបានអវត្តមានក្នុងវិស័យសិល្បះជាង២ឆ្នាំមកនេះ។

យ៉ាងណាក៍ដោយ បន្ទាប់ពីមានរឿងរ៉ាងខាងលើកើតឡើង សាសា តែងតែព្យាយាមសំញែងនូវភាពហ៊ឺហារជាបន្តបន្ទាប់ ដោយនាងថែមទាំងគ្រោងឡើងផ្ទះវីឡាមួយកន្លែងដែលមានតម្លៃរាប់ស៊ិបម៉ឺនដុល្លារនៅបុរី ប៉េងហួត បឹងស្នោ ហើយនាងថែមទាំងបណ្តាក់ទុនបើកកន្លែងទាត់បាល់មួយផ្សេងទៀតផងដែរ ដែលបានចំណាយទុនជាង៣ម៉ឺនដុល្លារ។ការបង្ហាញនូវភាពហ៊ឺហាររបស់សាសានាពេល នេះគឺត្រូវបានគេយល់ថា នាងកំពុងតែព្យាយាមលុបបំបាត់នូវការចោទប្រកាន់ខាងលើនេះឲ្យរសាត់បាត់ពីអារម្មណ៍ របស់មជ្ឈដ្ឋានខាងក្រៅ កុំឲ្យយល់ច្រឡំមកលើនាងថាគ្មានលុងសងគេត្រឹមប្រាក់ជិតមួយម៉ឺនដុល្លារនេះ៕

ដោយ៖ ហេង នាង

 

 

Related Articles

Back to top button
Close
Close