សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ ​២នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​

ភ្នំពេញ ៖ កាលវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ធ្នូ ២០១២ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ជិះម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ មួយគ្រឿង អត់ស្លាកលេខ អត់កញ្ចក់ និងដោះគ្រឿងក្នុងជិតអស់ យកទៅសាកសួរ នៅខណ្ឌសែនសុខ ស្ថិតនៅមុខផ្ទះសំណាក់រុងរឿង ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់នេះ ជិះម៉ូតូគួរឲ្យសង្ស័យ ដួចមុខសញ្ញាឆក់ប្លន់ជាដើម ដែលកន្លងមក ជនសង្ស័យតែងតែជិះម៉ូតូអត់ស្លាកលេខ សម្រាប់ធ្វើសកម្មភាពផ្សេងៗ ។ លុះពេលសមត្ថកិច្ចប្រទះឃើញ ជនសង្ស័យជិះម៉ូតូអត់ស្លាកលេខ អត់កញ្ចក់ និងដោះគ្រឿងក្នុងចេញជិតអស់បែបនេះ សមត្ថកិច្ចបានជិះម៉ូតូតាម ឃើញជនសង្ស័យទាំង២ នាក់ ជិះម៉ូតូយកទៅផ្ញើនៅមុខផ្ទះសំណាក់ខាងលើ ត្រូវសមត្ថកិច្ចឃាត់ យកទៅសាកសួរ នៅខណ្ឌសែនសុខតែម្តង ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close