ម៉ាស៊ីន​ចាក់​សាំង​ខ្លួន​ឯងមាន​វត្តមាន​​នៅ​ខ្មែរ​

សារព័ត៌មាន​ Cambodia News/

ស្វាយរៀង (១៩ កក្កដា ២០១៧) ៖ ប្រមាណ​ជា​ ១០ ម៉ោង​មុន​នេះ មាន​គណនី Facebook មួយ​ឈ្មោះ​ sieng​ rambo បាន​បង្ហោះ​វីដេអូ​ខ្លី​ចំនួន​ពីរ​វត្តមាន​របស់​ម៉ាស៊ីន​ចាក់​ប្រេង​ឥន្ធនៈ ដែល​អ្នក​ទាំង​អស់​គ្នា អាច​យក​លុយ​ត្រឹម​តែ ១ ០០០ រៀល​ទៅ​ចាក់​ក៏​បាន។

តាម​កា​រណែនាំ​ខាង​ក្រោម​​បង្ហាញ បាន​​ឲ្យ​ដឹង​ថា ម៉ាស៊ីន​នេះ​ដំណើរការដោយស៊កលុយចូល និង​កំណត់​ចំនួន​សាំង​ដោយ​អ្នកដំណើរខ្លួនឯង មិន​បាច់​មាន​មនុស្ស​ចាំ​ចាក់​ហើយ​គិតលុយ​ដូច​ការ៉ាស់​សាំង​ទូទៅ។​​

ម៉ាស៊ីន​នេះ​អាច​ចាក់​បាន​ទាំង សាំង (ធម្មតា ឬ ស៊ុបព័រ) និង ម៉ាស៊ូត ដែល​អ្នក​ទាំង​អស់​មានលុយត្រឹមតែ ១០០០ រៀល​ក៏ម៉ាស៊ីន​នេះ​ដំណើរ​ការ​ដែរ ហើយ ទូចាក់​សាំង​នេះ​ទទួល​ទាំង​លុយ ខ្មែរ និង លុយ​ដុល្លារ ។ ម៉ាស៊ីន​ចាក់​សាំង​ស្វ័យ​ប្រវត្តិ មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​តារាងបាល់ សង្កាត់​គយ​ត្របែក ក្រុង និង​ខេត្ត​ស្វាយរៀង៕

1

2

3

Related Articles

Back to top button
Close
Close