កម្មករ​រោចក្រ​YW ​ជាង​៥០​នាក់​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ដោយដោយ​សារ​ធុំ​ក្លិន​ក្រណាត់​ក្នុង​រោង​ចក្រ​

ភ្នំពេញ៖ នាថ្ងៃទី២៣ វិច្ឆិកា ២០១២នេះ នៅម៉ោង១និង៣០នាទី កម្មករ-កម្មការិនី បម្រើការងារ នៅរោងចក្រ YW ស្ថិតនៅផ្លូវជិត ចំការដូង ក្នុងភូមិព្រែកជ្រៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាង៥០នាក់ បានដួលសន្លប់ ជាហូរហែរ ដោយសារធុំក្លិន ក្រណាត់មិនល្អ នៅក្នុងរោងចក្រ ។

កម្មការិនីដែលដួលសន្លាប់ត្រូវបានដឹកទៅសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ នានានៅ រាជធានីភ្នំពេញ (រូប dap)។

មន្រ្តីជំនាញបានឲ្យដឹងថា ការដួលសន្លប់នេះ ភាគច្រើនកម្មការិនី ដែលមានអាការៈ ធ្ងន់ធ្ងររហូតដល់ បែកពពុះមាត់ ដែលគេសង្កេត ឃើញថា កម្មករ រោងចក្រនេះ មានអាការៈខ្លាំងជាងគេ ក្នុងចំណោមរោងចក្រ នានាដែលមានកម្មករ បានដួលសន្លប់ក្នុង រយៈពេលថ្មីៗនេះ។

បន្ទាប់ពីមានករណីនេះកើតឡើង ថៅកែរោងចក្របានដឹក ពួកគេទៅសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ នានានៅ រាជធានីភ្នំពេញ ដូចជា មន្ទីរពេទ្យ កាល់ម៉ែត្រ មន្ទីរបង្អែកខណ្ឌដង្កោ និង មន្ទីរពេទ្យ រុស្ស៊ី ។ នៅថ្ងៃដូលសន្លាប់នេះភាគីខាងរោងចក្រ ក៏បានអនុញ្ញាតឲ្យ កម្មករទាំងអស់ឈប់ សម្រាកមួយថ្ងៃដើម្បី ជៀសវាងការដួលសន្លប់បន្តទៀត៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close