អ.ស.ប៖ ដំណំាអាភៀន​បាន​កើន​ទ្វេដង​នៅ​អាស៊ីអាគ្នេយ៍​តំាង​ពី​ឆ្នំា ២០០៦

នៅថ្ងៃពុធ ទី៣១ តុលានេះ ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆំាង គ្រឿងញាន និងឧក្រិដ្ឋភាពបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាព ដំណំា អាភៀន នៅក្នុងពិភពលោក។ យោងតាមរបាយការណ៍ដំណំា អាភៀនបានកើនទ្វេដងនៅអាស៊ីអាគ្នេយ៍តំាងពីឆ្នំា ២០០៦ មក។ កំណើនដំ ណំា អាភៀនដោយសារតែតម្រូវការថ្នំាជាតិអាភៀនមានការកើន ឡើង នៅក្នុងប្រទេសចិន និងនៅក្នុងតំបន់។ គឺមកពីមានកំណើនតម្រូវការថ្នំាជាតិ អាភៀននេះហើយ ដែលបានជម្រុញឲ្យកសិករក្នុងប្រទេសភូមានិងឡាវបង្កើន ការ ដំាដើមអាភៀនកាន់តែច្រើនឡើង។

យោងតាមរបាយការណ៍ មានផលិតផលអាភៀន ១ភាគ៤នៃទីផ្សារពិភពលោក ត្រូវបានប្រើប្រាស់ដោយប្រជាជនរស់នៅក្នុង តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងនោះ គ្រាន់តែប្រទេសចិនតែមួយ មានអ្នកប្រើប្រាស់គ្រឿងញានរហូតដល់ទៅ ១លាននាក់។ របាយការណ៍របស់អង្គការសហប្រជាជាតិដដែលបានបញ្ជាក់ថា នៅ ក្នុងចន្លោះឆ្នំា ២០១១ និង ២០១២ ជាមួយនឹងតម្លៃអាភៀនចេះតែឡើង ថ្លៃបានជម្រុញឲ្យមានការពង្រីកផ្ទៃដីដំាដើមអាភៀនរហូតដល់ទៅ៦៦% នៅ ក្នុងប្រទេសឡាវ និង១៧% នៅក្នុងប្រទេសភូមា។ បច្ចុប្បន្ននេះ ឡាវមានផ្ទៃដី ដំាដើមអាភៀនចំនួន ៦ ៨០០ហិចតា រីឯភូមាដែលជាប្រទេសផលិតអាភៀនស្ថិត ក្នុងលំដាប់ទី២ក្នុងលោក បន្ទាប់ពីប្រទេសអាហ្វហ្កានីស្ថាន មានផ្ទៃដីដំា ដើម អាភៀនរហូតដល់ទៅ ៥១ ០០០ហិចតា។ ជាសរុបឃើញថា ទោះបីជារដ្ឋាភិ បាលនៃប្រទេសថៃ ភូមា និងឡាវបានប្រកាសពីការដុតបំផ្លាញដំណំាអាភៀន អស់ប្រមាណជា ២៥ ០០០ហិចតាក្នុងឆ្នំា ២០១២ ក៏ដោយ ក៏ដំណំាអាភៀន មានការកើនឡើងទ្វេដង បើគិតតំាងពីឆ្នំា ២០០៦ មក។

បើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆំាង គ្រឿងញាន និងឧក្រិដ្ឋភាព ផលិតផលគ្រឿងញាននៅក្នុងប្រទេសឡាវ និងភូមា គិតជាប្រាក់មានប្រមាណជា ៤៣១លានដុល្លារក្នុងឆ្នំា ២០១២ ពោលមានការ កើនឡើងចំនួន១ភាគ៣ បើធៀបនឹងឆ្នំា ២០១១។ បើគិតជាតម្លៃក្នុងមួយគីឡូក្រាម ទិញពីអ្នកដំាផ្ទាល់គឺ១ ៨០០ដុល្លារក្នុង១គីឡូក្រាមនៅក្នុងប្រទេសឡាវ និង តែ ៥២០ដុល្លារប៉ុណ្ណោះក្នុង១គីឡូក្រាមនៅក្នុងប្រទេសភូមា។ ទន្ទឹមគ្នា នេះ ចំនួនកសិករដែលប្តូរពីការដំាដំណំាធម្មតា មកដំាដើមអាភៀនក៏មាន ការកើនឡើងដែរ នៅក្នុងប្រទេសភូមា និងឡាវ។

របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់បន្ថែមថា ប្រជាជនភូមាដែល រស់នៅក្នុងរដ្ឋឆានស្ថិតប៉ែកឦសានប្រទេសនឹងមិនងាយ បោះបង់ចោលនូវ មុខរបរដំា ដើមអាភៀននេះឡើយ ព្រោះថាសព្វថ្ងៃ ពួកគេកំពុងរស់នៅដោយ ពឹងផ្អែកទំាងស្រុងលើចំណូលដែលបានមកពីការលក់គ្រឿងញាន។សូមជម្រាបជូន ថា រដ្ឋាភិបាលភូមាបានរៀបចំផែនការបោសសំអាតដំណំាអាភៀនឲ្យ អស់ ចាប់ពីពេលនេះទៅដល់ឆ្នំា២០១៤។តែលទ្ធផលនៃការសិក្សារបស់ការិយាល័យ អង្គការសហប្រជាជាតិប្រយុទ្ធប្រឆំាងគ្រឿងញាននិងឧក្រិដ្ឋភាព ដោយផ្អែក លើការសង្កេតតាមប្រព័ន្ធផ្កាយរណបតាមឧទ្ធម្ភាគចក្រនិងនៅកន្លែង ផ្ទាល់ ឲ្យដឹងថា ផែនការរបស់រដ្ឋាភិបាលភូមាប្រហែលជាមិនអាចសម្រេចបានឡើយ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close