វេទិកា​តស៊ូមតិ​ចុងក្រោយ​រវាង​លោក​បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​ផ្តោត​លើ​នយោបាយ​ការបរទេស

នៅយប់ថ្ងៃច័ន្ទ ទី២២ តុលាម្សិលមិញ គឺជាវេទិកាតស៊ូមតិលើកទី៣និងលើក ចុង ក្រោយរវាងបេក្ខជនប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា មកពីគណ បក្សប្រជាធិបតេយ្យ និងលោកមីត រ៉ូមនីមកពីគណបក្សសាធារណរដ្ឋ។នៅ ក្នុងរយៈពេល ១ម៉ោង និង៣០នាទី បេក្ខជនទំាងពីរនាក់បាននិយាយយ៉ាង ច្រើនទាក់ទងនឹងនយោបាយការបរទេស។តែជាមួយគ្នានេះប្រធានបទ«សេដ្ឋកិច្ច ផ្ទៃក្នុង » ក៏ត្រូវបានបេក្ខជនទំាងពីរនាក់លើកយកមកនិយាយដែរ។ ជាសរុប គេ សម្គាល់ឃើញថា នៅមុនថ្ងៃបោះឆ្នោតទី៦ វិច្ឆិកាខាងមុខវេទិកាតស៊ូមតិ ចុង ក្រោយ ហាក់ដូចជាមិនបានធ្វើឲ្យបេក្ខជនណាមានប្រៀបជាងបេក្ខជនណាទេ។

ជាការកត់សម្គាល់រួម វេទិកាតស៊ូមតិចុងក្រោយរវាងលោកបារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនីបានផ្តោតសំខាន់លើនយោបាយអាមេរិកំាងចំពោះបណ្តា ប្រទេសអារ៉ាប់ ពិសេសនៅក្នុងតំបន់ដើមបូព៌ា។

តែនៅក្នុងរយៈពេលកន្លះម៉ោងដំបូង ការតស៊ូមតិបានផ្តោតសំខាន់លើយុទ្ធ នាការប្រយុទ្ធប្រឆំាងនឹង ភេរវនិយម។ ត្រង់ចំណុចនេះ លោកមីត រ៉ូមនីបាន សរសើរ លោកបារ៉ាក់ អូបាម៉ាដែលបានកំចាត់មេភេរវជនអាល់កៃដា Oussama Ben Laden។ ក៏ប៉ុន្តែ បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះបានឆ្លៀតបញ្ជាក់ថា « មិនមែនការសម្លាប់ Oussama Ben Laden តែម្នាក់នឹងនំាឲ្យយើងទទួលបាន សេចក្តីសុខនោះទេ »។ សម្រាប់លោក មីត រ៉ូមនី អាមេរិកត្រូវតែមានយុទ្ធសាស្រ្ត នយោបាយរួមមួយដើម្បីគាស់រំលើងក្រុម អ្នកកាន់សាសនាជ្រុលនិយមនៅក្នុង បណ្តា ប្រទេសអ៊ីស្លាមមួយចំនួន។

លោកបារ៉ាក់ អូបាម៉ាបានឆ្លើយតបនឹងលោក មីត រ៉ូមនីយ៉ាងសាមញ្ញវិញ ថា បណ្តាញភេរវនិយមអាល់កៃដា គឺបានគំរាមកំហែងសហរដ្ឋអាមេរិកខ្លំាង ជាងគេ។ យោងតាមលោកអូបាម៉ា លោក មីត រ៉ូមនីមានការភាន់ច្រឡំច្រើននៅ ក្នុង ជំហររបស់លោកពាក់ព័ន្ធនឹង សំណុំរឿងនយោបាយការបរទេសដោយ លោកអូបាម៉ាបានលើកឡើងពីការគំាទ្ររបស់លោកមីត រ៉ូមនីនៅក្នុងសង្រ្គាម អ៊ីរ៉ាក់កាលពីឆ្នំា ២០០៣។

ទាក់ទងនឹងនយោបាយអាមេរិកំាងនៅក្នុងតំបន់ដើមបូព៌ាដដែល លោកប្រធា នាធិបតីផុតអណត្តិបារ៉ាក់ អូបាម៉ាបានបញ្ជាក់ជាថ្មីម្តងទៀត អំពីការគំា ទ្ររបស់អាមេរិកចំពោះប្រទេសអ៊ីស្រាអែល ដោយលោកបានថ្លែងថា បើអ៊ីស្រា អែលទទួលរងការវាយប្រហារ អាមេរិកនឹងចេញមុខជួយការពារ។ យោងតាមលោក បារ៉ាក់ អូបាម៉ា អ៊ីស្រាអែល គឺជាមិត្តពិតប្រាកដរបស់អាមេរិក និងជាសម្ព័ន្ធមិត្ត ល្អជាងគេនៅក្នុងតំបន់។

និយាយពីការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដែលបានធ្វើ អ៊ីស្រាអែល ព្រួយបារម្ភវិញ លោកបារ៉ាក់ អូបាម៉ាបានអះអាងថា ដរាបណាលោកនៅធ្វើ ជាប្រធានាធិបតី ដរាបនោះ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរទេ។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីផុតអណត្តិក៏បានច្រានចោលនូវព័ត៌មានមួយចុះផ្សាយដោយ កាសែត New York Times ដែលថា ទីក្រុងវ៉ាស៊ីតោន និងតេហេរ៉ង់បានព្រម ព្រៀងគ្នាដើម្បីបើកកិច្ចចរចាជាលក្ខណៈទ្វេភាគី ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃទី៦ វិច្ឆិកា ឆ្នំា ២០១២។ សម្រាប់លោក មីត រ៉ូមនី កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងបង្កការគំរាម កំហែងចម្បងចំពោះ សហរដ្ឋអាមេរិក។ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close