ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Evgeny Zagaynov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ាន

Cambodia News

នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦  នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Evgeny Zagaynov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ជាពិសេស ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅឆ្នាំនេះ រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក នៅក្រោមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ និងឯកសារដែលចូលមកជំនួស។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយក្នុងតំបន់ និងសកលលោក រួមទាំង ស្ថានភាពទីផ្សារថាមពលដែលកំពុងវិវត្តន៍ ព្រមទាំង បានចែករំលែកទស្សនៈជុំវិញបញ្ហានានាដែលជាការចាប់អារម្មណ៍ និងជាកង្វល់រួម ដោយបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញសន្តិភាព និងស្ថិរភាពតំបន់៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close