អ្នកបុរីកីឡាទាមទារឲ្យតុលាការដោះលែងអ្នកភូមិ ៨នាក់
អ្នកភូមិសហគមន៍បុរីកីឡា បានដើរដង្ហែក្បួនពីមុខស្ថានទូតសហរដ្ឋអាមេរិក យកញត្តិទៅដាក់នៅមន្ទីររដ្ឋសភា ដើម្បីទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ផ្ដល់ផ្ទះឲ្យពួកគាត់ និងទាមទារឲ្យតុលាការដោះលែងអ្នកភូមិចំនួន ៨នាក់ដែលបានចាប់ខ្លួនកន្លងមក។
នៅព្រឹកថ្ងៃទី១០ មករា ញត្តិរបស់អ្នកភូមិបុរីកីឡាទាំង ៦៥គ្រួសារ ដែលសភាជាតិបានទទួលយកនេះ គឺបន្ទាប់ពីអ្នកភូមិបាននាំគ្នាដើរដង្ហែក្បួនពីស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ មកកាន់មន្ទីររដ្ឋសភា ។
ខ្លឹមសារនៅក្នុងញត្តិនោះមាន ៤ចំណុចសំខាន់ៗ ទី១ ទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់ផ្ទះចំនួន ១០អគារទៅតាមការសន្យារបស់ខ្លួនឡើងវិញ ទី២ សុំឲ្យក្រុមហ៊ុនសងថ្លៃខូចខាត ទី៣ សុំតុលាការដោះលែងអ្នកភូមិចំនួន ៨នាក់ ចេញពីពន្ធនាគារ និងទី៤ សុំឲ្យមានការដោះស្រាយសមស្របជូនពួកគាត់៕