រថយន្ត​បុក និង​ម៉ូតូ កិន​ស្រ្តី​២​នាក់​បែក​ក្បាល​ខ្ទេច​​ស្លាប់​​ភ្លាមៗ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០១ មេសា ២០១៦) ៖ ស្ត្រីម្នាក់​ និងក្មេងស្រីម្នាក់ទៀត​ ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ​ បុក​ កិនបែកក្បាលស្លាប់ភ្លាមៗ​ ខណៈកំពុងជិះម៉ូតូ​ នៅរសៀលថ្ងៃទី៣១​ ខែមីនា​នៅចំណុច វត្តជោគមង្គល​ភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌ ព្រែកព្នៅ។

ជន​រង​គ្រោះ​អ្នកបើកម៉ូតូ ហ៊ុន ម៉េច អាយុ ២១ឆ្នាំ ភេទ ស្រី ( ស្លាប់នៅកន្លែងកើតហេតុ ) មានទីលំនៅភូមិឃុំ សំរោងទង ស្រុក​សំរោងទង ខេត្ត កំពង់ស្ពឺ , អ្នកជិះកណ្តាល ឈ្មោះ សុខ ឆេងអ៊ាន ភេទស្រី អាយុ១១ឆ្នាំ មានទីលំនៅដូចគ្នា ( បានស្លាប់ នៅ​កន្លែង​កើត​ហេតុ ) ចំណែកអ្នកជិះពីក្រោយ ត្រូវជាម្តាយ ជា វឿន ភេទ ស្រី អាយុ ៣១ឆ្នាំ មានទីលំ ដូចគ្នា រងរបួលស្រាល។

សាក្សីនៅ​កន្លែង​ហើត​ហេតុ​បានអោយដឹងថា ​ គ្រោះថ្នាក់នេះ កើតឡើងរវាង រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ ត្រួយចេកសរ លេខ ព្រះសីហនុ 3A 1328 ( អ្នកបើកបរ រត់គេចខ្លួនបាត់) ទិសដៅពីត្បូងទៅជើងបា នបុកនិង ម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ ខ្មៅលេខ ភ្នំពេញ 1CT 9806 មានគ្នាបីនាក់ ទិសដៅពីត្បូង ទៅជើង ​ ​៕

1213

Related Articles

Back to top button
Close
Close