កម្ពុជានាំយកថ្មអារតាំងបង្ហាញក្នុងពិព័រណ៍អន្តរជាតិនៅប្រទេសចិន
សារព័ត៌មាន Cambodia News/
សមាគមរ៉ែថ្មអារកម្ពុជា បាននាំយកថ្មអារច្រើនប្រភេទទៅដាក់តាំងបង្ហាញជាទ្រង់ទ្រាយធំនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជានៅខេត្តសៀមិន ប្រទេសចិន ដើម្បីពង្រីកពាណិជ្ជកម្មថ្មអារជាសកល រួមទាំងការសម្រេចបាននូវការលើកទង់ជាតិខ្មែរលើឆាកពាណិជ្ជកម្មអន្តរជាតិផងដែរ។
លោកស្រី ទ្បេង ដាវី អនុប្រធានសមាគមរ៉ែថ្មអារកម្ពុជាបានឲ្យដឹងថា ការតាំងពិព័រណ៍ពីថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥ ថាគឺជាការបង្ហាញពីសក្តានុពលវិស័យរ៉ែថ្មអារ ១១ ខេត្ត និង មានក្រុមហ៊ុនរ៉ែ ព្រមទាំងរោងចក្រអារថ្ម ជាង ៦០ក្រុមហ៊ុន ដែលអាចនឹងផលិត ថ្មប្លុកលើសពី ៨,០០០m3 ក្នុងមួយឆ្នាំ ជាពិសេសរោចក្រអាចផលិតថ្ម ក្នុងបរិមាណ ៨០០,០០០m2 ក្នុងមួយឆ្នាំ ហើយនេះជាទំហំដែលអាចផ្គត់ផ្គង់ទៅលើទីផ្សាអន្តរជាតិ នាពេលបច្ចុប្បន្ន និងអាចពង្រីកការវិនិយោគ និងផលិតនាំចេញបានលើសនេះច្រើនដងថែមទៀត។
លោកស្រីបានបន្តថា យើងមិនត្រឹមតែកែច្នៃថ្មសម្រាប់តម្រូវការក្នុងស្រុកនោះទេ ប៉ុន្តែកម្ពុជាក៏មានតម្រូវការនាំចូលថ្មគ្រប់ប្រភេទចូលទៅកាន់ទីផ្សាកម្ពុជាដែលមាន បរិមាណច្រើនម៉ឺនម៉ែត្រការរ៉េផងដែរ ។ យ៉ាងណាក៏ដោយ នាពេលខាងមុខកម្ពុជាអាចនឹងទទួលបានការវិនិយោគរោងចក្រកែច្នៃថ្មអារ, កែច្នៃទាំងថ្មប្លុកក្នុងស្រុក និង ថ្មប្លុកពីបរទេស ជាច្រើនប្រភេទដើម្បីចែកចាយក្នុងស្រុក ក្នុងតំបន់អាស៊ី និង ចែកចាយជាសកលផងដែរ ។
លោកស្រី ទ្បេង ដាវី បានបញ្ជាក់បន្ថែមថា មកដល់ឆ្នាំ២០២៥នេះ យើងមានថ្មថ្មីពិសេស ដែលហៅថាស្តេចថ្មកម្ពុជាដោយសារតែវាមានភាពអស្ចារ្យ នៃការប្រមូលផ្តុំថ្មគ្រប់ប្រភេទជាកាឡាក់ស៊ីថ្ម ហើយនេះគឺជាភស្តុតាងបញ្ជាក់ថាកម្ពុជា ពិតជាមានប្រភពរ៉ែដ៏ សម្បូបែប ជាក់ស្តែងលើបន្តុំថ្មជាច្រើនប្រភេទចំរុះ ជាថ្មកាឡាក់ស៊ី ដែលអ្នកទាំងអស់គ្នាអាចមើលឃើញ ជាបណ្តុំនៃរ៉ែធម្មជាតិចំរុះគ្នាគ្រប់ធាតុ ហើយបើតាមជំនឿអ្នកប្រើប្រាស់ គឺថ្មចំរុះធាតុនេះគឺអាចជួយលើករាសី ផ្តល់លាភសំណាង ភាពត្រជាក់ត្រជុំ ដូចជាមានទឹកជ្រោះថ្មធម្មជាតិចំរុះពណ៌នៅក្នុងគេហដ្ធាន សណ្ធាគា ក្រុមហ៊ុន អាគាររបស់អ្នកទាំងអស់គ្នា ដូច្នេះដែរ។
លោកស្រីក៏បានអះអាងដែរថា បច្ចុប្បន្ននេះ ការរីកចំរើន លើវិស័យនេះ និងការកាម៉ង់ទិញ ការវិនិយោគរោងចក្រដើម្បីកែច្នៃថ្មកំពុងរីកចំរើន ឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ច្បាស់លាស់ រហស័ទាន់សមយ័កាល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ទន្ទឹមនោះដោយមានការគាំទ្រពីរដ្ឋាភិបាលឆ្នាំនេះសមាគមន៏ ថ្មអារ មានកំលាំងនិងបានរួមសហការជាច្រើនក្រុមហ៊ុនក្នុងការរៀបចំអោយមានការដាក់តាំងបង្ហាញទាំងផលិតផលថ្មអារ, ការរចនាស្តង់បែបសហសម័យភ្ជាប់ជាមួយចម្លាក់វប្បធន៏ និង កាសម្តែងសិល្បះបុរាណខ្មែរ អោយភ្ញៀវអន្តរជាតិបានទស្សនា និង អាចទាក់ទាញ ភ្ញៀវទេសចរនៅក្នុងពិព័រណ៍នោះផងដែរ។
លោកស្រីអនុប្រធានសមាគមក៏បានបង្ហាញផងដែរពីលទ្ធផលទទួលបានជាវិជ្ជមានពីការដាក់តាំងបង្ហាញនោះ គឺ ទទួលបានលទ្ធផលជាច្រើន ដូចជាការលក់ ,ការទទួលបានការបញ្ជាទិញ, ការទទួលបានដៃគូសហការធ្វើទីផ្សារទទួលទិញ ដើម្បីចែកចាយបន្តទៅប្រទេសចិន ,អឺរ៉ុប, អាមេរិច,អូស្រ្តាលី, ភីលីពីន និង នេប៉ាល់ ជាដើម។ ជាពិសេសទទួលបានការសរសើរដោយមិននឹកស្មានថាប្រទេសកម្ពុជាមានសក្តានុពលថ្មអារ មានរោងចក្រជាច្រើនដែលកំពុង
ចែកចាយជុំវិញពិភពលោក បែបនេះសោះ។
ទន្ទឹមនោះលោកស្រីបានបង្ហាញនូវក្តីរំពឹងថា ដើម្បីសហការគ្នាឲ្យកាន់តែល្អបន្ថែមទៀតនោះ សហគមន៍សង្ឃឹមថាក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់ ជួយរៀបចំនិងគាំទ្រដល់ដំណើរការនៃការពិពរណ៌រួមគ្នាថ្នាក់ជាតិទៅអោយបានច្រើនប្រទេស,ច្រើនវិស័យ ផ្សារភ្ជាប់វប្បធន៏ និង អរិយធន៏ខ្មែរដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាភ្ញៀវ ទេសចរណ៏មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕