ដំណើរ​ទស្សនកិច្ច​​អបអរ​ខួប​នៃ​ការ​ឡើង​គ្រង​រាជ្យ​នៃ​ម្ចាស់​ក្សត្រិ​យានីអង់គ្លេស

ព្រះអង្គម្ចាស់ William និងអ្នកម្នាង Catherine នៃប្រទេសអង់គ្លេសបានយាង ដំណើរទៅ ដល់ប្រទេសសិង្ហបុរីហើយ ដែលជាចំណុចចាប់ផ្ដើមនៃរាជដំណើរទស្សន កិច្ចរយៈពេលប្រាំបួនថ្ងៃ នៅតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងការអប អរខួបនៃការឡើងគ្រងរាជ្យនៃម្ចាស់ក្សត្រិយ៍នៃចក្រភព អង់គ្លេស។

ដំណើរទស្សនកិច្ចនេះក៏នឹងបន្តទៅកាន់ប្រទេសម៉ាឡេស៊ី, ប្រទេសដែនកោះ Solomon និងប្រទេសដែនកោះ Tuvalu នៅសមុទ្រប៉ាស៊ីហ្វិក ហើយនឹងមាននូវ សន្ទរកថាក្រៅប្រទេសជាលើកដំបូងរបស់អ្នកម្នាង Kate Middleton ផងដែរ។

នៅឯសួនផ្កាដ៏ធំល្បីល្បាញរបស់ក្រុង សិង្ហបុរី ហៅថា Singapore’s Botanic Gardens មានការប្រសិទ្ធនាម ផ្កាអូ័រគីដេមួយប្រភេទជាឈ្មោះនៃគូសាមីមួយគូ នេះ។

គូស្វាមី វ័យក្មេងនៃរាជវង្សអង់គ្លេសនេះធ្វើដំណើរទស្សនកិច្ចឆ្នាំនេះជា ផ្នែក មួយនៃការចូលរួមអបអរសាទរការឡើងគ្រងរាជ្យខួប ៦០ឆ្នាំនៃព្រះមហាក្សត្រិយានី Elizabeth ទី២ ដែលត្រូវជាព្រះអយ្យិការបស់ព្រះអង្គម្ចាស់ William៕(Radio Australia)

Related Articles

Back to top button
Close
Close