នៅ​ឆ្នាំ២០៣០​ ក្រសួង​គ្រោង​ធ្វើ​ការ​ស្ថាបនា​ផ្លូវ​តាម​ភូមិឪ្យ​បាន​ ៧៥% នៃភូមិសរុបចំនួន១៤៥៧៧

Cambodia News/

ភ្នំពេញ ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា នៅឆ្នាំ២០៣០ ក្រសួងគ្រោងធ្វើការស្ថាបនាផ្លូវនៅតាមភូមិឪ្យបាន ៧៥% នៃភូមិសរុបចំនួន ១៤៥៧៧ នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា បច្ចុប្បន្នយើងមានផ្លូវកៅស៊ូ ឬផ្លូវបេតុងប្រហែល ១៧% និងមានប្រវែងសរុបប្រមាណ ១មុឺនគីឡូម៉ែត្រ ហើយទៅថ្ងៃអានាអត ពោលនៅឆ្នាំ២០៣០ ក្រសួងគ្រោងធ្វើការស្ថាបនាផ្លូវឪ្យបានគ្រប់ភូមិ ឬក៏ភូមិ ៧៥% នៃភូមិសរុបចំនួន ១៤៥៧៧ មានផ្លូវតភ្ជាប់ដោយក្រាលកៅស៊ូ និងបេតុង។

ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ក្នុងមួយឆ្នាំយើងមានថវិកាប្រមាណតែ ៧៥លានដុល្លារ មិនអាចឆ្លើយតបគ្រប់គ្រាន់ជាមួយនិងការលើសកម្រិតគុណភាពពីផ្លូវល្បាយគ្រោះ ឬផ្លូវដីសរ ទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូពីរជាន់ទេ។

ដូច្នេះដើម្បីសម្រេចទៅតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាឪ្យជនបទក្លាយទៅជា ជនបទសមាហរណកម្ម ជាជនបទដែលមានវិបុលភាព សុីវីល័យ មានប្រព័ន្ធផ្លូវខ្វាត់ខ្វែងនោះ យើងត្រូវការថវិការបន្ថែម គឺរាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការទំនាក់ទំនងរកដៃគូអភិវឌ្ឍន៍ពីខាងក្រៅ និងអាចមានថវិកាច្រើនជាងនេះពីរដង ដើម្បីធ្វើការវិនិយោគ។

ឯកឧត្តមថ្លែងបន្តថា តាម​ការស្រាវជ្រាវ​រប​ស់​ADB បង្ហាញថា គោលនយោបាយ​នៃ​ការគ្រប់គ្រង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​នៅ​កម្ពុជា​រហូតដល់​ឆ្នាំ​២០៣០ គឺ​ត្រូវការ​ថវិកា​ប្រមាណ ៦០​លានដុល្លារ – ៩០​លាន​ដុល្លារ​អអាមេរិក ដើម្បើធ្វើការថែទាំ​ផ្ផ្លូវថ្នល់ និង​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​៕

Related Articles

Back to top button
Close
Close