សម្តេច​​ធិប​តី ហ៊ុន ​ម៉ាណែត ​៖ ការ​ជាប់​គាំង​អចលន​ទ្រព្យ​មិន​មែន​មាន​តែ​​កម្ពុជា​នោះ​ទេ​

សារព័ត៌មាន​ Cambodia News/

ខេត្តព្រះសីហនុ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការជាប់គាំងនៅក្នុងវិស័យអចលនទ្រព្យមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ ពោលគឺមាននៅតាមបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោក។ សម្ដេច​ថានេះគឺជាវដ្ដឡើងចុះនៃវិស័យចលនទ្រព្យដែលកើតឡើងជារៀងរាល់ ១០ឆ្នាំម្ដង។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៥ពាន់នាក់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការជាប់គាំងនៃវិស័យចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដោយថានៅពេលនេះរាជរដ្ឋាភិបាលកំពុងតែបង្កើតក្រុមការងារក្នុងការដោះស្រាយបញ្ហាជាប់ទាំងនេះហើយ។

សម្ដេចក៏បានលើកឡើងដែរថា បញ្ហាជាប់គាំងនៃវិស័យចង់ដាក់ទ្រព្យមិនមែនកើតទៅក្នុងប្រទេសកម្ពុជាទេ គឺមាននៅស្ទើរតែគ្រប់បណ្ដាលប្រទេសផ្សេងទៀតនៅលើពិភពលោកហើយនេះគឺជាវត្តរយៈពេល ១០ឆ្នាំម្ដង។

ជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកឡើងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខសម្ដេចនិងជួបជាមួយនឹងវិស័យឯកជនដើម្បីស្វែងយល់អំពីការលំបាកក៏ដូចជារកដំណោះស្រាយជូនវិស័យឯកជនទាំងអស់៕

Related Articles

Back to top button
Close
Close