ម៉ូស្គូ​តាមដាន​អំពី​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ស.រ.អា. វិញ​ម្ដង

មូលហេតុមកពីស.រ.អា. តែងទិតៀននិងបង្រៀនគេអំពីរឿងគោរពសិទ្ធិមនុស្ស នៅតាមប្រទេសឯទៀតក្នុងលោក ជាពិសេសនៅប្រទេសរុស្ស៊ី ទាល់តែនាំឲ្យ ម៉ូស្គូដែលមិនមែនជាសិស្សអាមេរិកឯណាធុញទ្រាន់ទៅហើយ ។ ម៉្លោះហើយ បានជាសភាឌូម៉ាទើបស្នើទៅក្រសួងការបរទេសរុស្ស៊ី ឲ្យចាត់វិធានការតាមដាន ពិនិត្យ តើអាមេរិកខ្លួនឯងផ្ទាល់ សុក្រិត ឥតខ្ចោះ ឬ ខាងវិស័យនេះ។

ខ្លឹមសារគឺនៅត្រង់រដ្ឋសភារុស្ស៊ីស្នើទៅក្រសួងការបរទេសឲ្យទាក់ទាញ អង្គ ការក្រៅរដ្ឋាភិបាល ហៅថា ONG បណ្តាស្ថាប័ននៃសង្គមស៊ីវិល មជ្ឈមណ្ឌ លស្រាវជ្រាវវិទ្យាសាស្ត្រ ទាំងរបស់រុស្ស៊ី ទាំងរបស់បរទេស ឲ្យធ្វើការតាមដាន ត្រួតពិនិត្យជាប់ជានិច្ច អំពីស្ថានការណ៍ខាងគោរពសិទ្ធិមនុស្សនៅស.រ.អា. ផ្ទាល់។សភាឌូម៉ារុស្ស៊ីក៏ទូន្មានក្រសួងការបរទេសឲ្យក្នុង«ក្របខ័ណ្ឌនៃសហ ប្រតិបត្តិការអន្តរជាតិពហុភាគីខាងសិទ្ធិមនុស្ស » ប្រកាន់យកបន្ទាត់ឆ្ពោះ ទៅប្រឈមទល់នឹង នយោបាយស.រ.អា. ដែលប្រើ “ ទស្សនាទានខាងការពារ សិទ្ធិមនុស្ស ” ក្នុងឋានៈជាឧបករណ៍ធ្វើគំនាបនយោបាយ និងជាលេសសម្រាប់ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្តា រដ្ឋអធិបតេយ្យ។

ក្នុងឯកសារក្រោមឈ្មោះថា “ អំពីបញ្ហាគោរពសិទ្ធិមនុស្សនៅស.រ.អា.” សភាឌូម៉ារុស្ស៊ីលើកឡើងពីអនុសាសន៍មួយចំនួនទៅកាន់អង្គការកំពូលនៃ អំណាច នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ស.រ.អា. បែបយ៉ាងស្នើអំណាចទាំងពីរ នោះ ឲ្យបន្តឹងការដាក់ទណ្ឌកម្មចំពោះការ លេចចេញមកនៃសញ្ញាពូជសាសន៍និយម និងសញ្ញារើសអើងតាមមូលហេតុសាសនា ព្រមទាំងឲ្យធ្វើជាបន្ទាន់ ការស៊ើបអង្កេតយ៉ាងត្រឹមត្រូវជាសត្យានុម័ត អំពីសំណុំរឿងពួកអ្នកត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនស្ងាត់ៗ ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធរង្គាលទល់នឹងភេរវនិយម ឲ្យស្តារឡើងវិញនូវសិទ្ធិរបស់ពួកអ្នករងគ្រោះទាំងនោះ សិទ្ធិដែលត្រូវបានអាមេរិកបំពានយ៉ាងកម្រោល បូកទាំងការបង់ថ្លៃសងជម្ងឺចិត្តដល់អ្នកទាំងនោះទៅផង។

តាមសភាឌូម៉ារុស្ស៊ី អាជ្ញាធរអាមេរិកចាំបាច់ត្រូវតែរុះរើចេញទៅ ជំរំគុកនៅមូលដ្ឋានទ័ពម៉ារីនអាមេរិក Guantanamo លើដែនដីគុយបា ហើយប្រគល់សំណុំរឿងពួកអ្នកជាប់ក្នុងគុកនោះ ទៅក្នុងដៃនៃតុលាការស៊ីវិលអាមេរិកទៅ សម្រាប់ធ្វើការស៊ើបអង្កេតជាសាច់ការតែម្តង។ សភាឌូម៉ាក៏អំពាវនាវឲ្យផ្តន្ទាទោសពួកយោធា និងបុគ្គលិកនៃសហគ្រាសយោធាអាមេរិកណា ដែលដំណើរការតាមកុងត្រាចុះជាមួយរដ្ឋាភិបាលអាមេរិកចំពោះការដែលពួក គេរំលោភលើសិទ្ធិមនុស្សធម៌ និងច្បាប់អន្តរជាតិស្តីអំពីសិទ្ធិមនុស្ស។ ម៉ូស្គូក៏ស្នើទៅអាជ្ញាធរអាមេរិក ឲ្យផ្អាកឈប់ជារៀងរហូតទៅ ការប្រតិបត្តិទោសប្រហារជីវិត។

ទន្ទឹមនេះ សភាឌូម៉ារុស្ស៊ីក៏ផ្ទុកផ្តាក់ទៅ គណៈកម្មាធិការរបស់ខ្លួនខាងកិច្ចការអន្តរជាតិឲ្យដកយកការ ខំប្រឹងប្រឺងជាអតិបរិមា សម្រាប់ស្តារឡើងវិញទំនាក់ទំនងស្ថាបនាជាមួយសភានៃពួកអ្នកតំណាងរាស្ត្រ អាមេរិកាំង ប៉ុន្តែស្តារនេះ គឺដោយឈរលើគោលការណ៍ស្មើភាព និងគោរពគ្នាទៅវិញទៅមក៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close