​អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះដើម្បីពង្រឹងសមត្ថភាព

សារព័ត៌មាន​ Cambodia New/

ភ្នំពេញ ៖ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បាន​ធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅអគារស្ថាបនា តាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ការធ្វើលំហាត់សមយុទ្ធនៅពេលនេះ ដើម្បីពង្រឹងសមត្ថភាព។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ និង​ភិត​ភ័យ​ថា​មាន​អគ្គិភ័យ​កើត​ឡើង​ នៅទីតាំងអគារស្ថាបនា៕

 

 

Related Articles

Back to top button
Close
Close