សម្តេចតេជោ ហ៊ុន សែន បកស្រាយពីការបើក ដេប៉ាតឺម៉ង់ ភាសាវៀតណាមនៅកម្ពុជា
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 23, 2022/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយរឿងការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន លើករណីនេះ ក្រោយមានការរិះគន់ ពីសំណាកក្រុមប្រឆាំង និងមនុស្សមួយចំនួននោះ ដោយសម្តេចបញ្ជាក់ថា ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺដូចទៅនឹងការបើកបង្រៀនភាសា ផ្សេងៗទៀតដូចជា ភាសាអង់គ្លេស បារាំង ចិន ជប៉ុន និងថៃផងដែរ ។
សម្តេចបន្តថា អត់មានបញ្ហាអ្វីចោទនោះទេ បើចេះភាសាវៀតណាម រឹតតែល្អ ដើម្បីងាយស្រួល ក្នុងការទំនាក់ទំនងគ្នាជាពិសេសពួកធុរជនតែម្តង ងាយស្រួលរកស៊ី។ សម្តេចតេជោថា ភាសាបរទេសច្រើនណាស់ មានទាំង អង់គ្លេស បារាំង ជប៉ុន ចិន កូរ៉េ…. ដែលសកម្មភាពទាំងនេះ មានប្រយោជន៍ចំពោះនិស្សិតកម្ពុជា និងការផ្លាស់ប្តូរកម្មវិធីសិក្សា ព្រមទាំងធុរកិច្ច៕