ពានរង្វាន់​បាល់ទាត់​ពិភពលោក​បានមក​ដល់​កម្ពុជា​ហើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ​ ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Trophy Tour បាន​ដង្ហែ​មកដល់​ប្រទេស​កម្ពុជា​ហើយ។

​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នឹង​ដង្ហែ​ពី​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​មកកាន់​វិមាន​សន្ដិភាព ដោយ​ពិធី​ទទួល​ស្វាគមន៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​។​

​បន្ទាប់មកទៀត​នឹងមាន​ការនាំ​យកពានរ​ង្វាន់​បាល់ទាត់​ពិភពលោក​នេះ ទៅ​ដាក់​តាំងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កន្លែង​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ផ្ទាល់​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ ចាប់ពី​ម៉ោង ១​រសៀល​រហូតដល់​ម៉ោង ១០​យប់​អម​ជាមួយ​តន្ដ្រីសម័យ​កំដរ​ទៀតផង​៕

Related Articles

Back to top button
Close
Close