ស្លាប់​​៥​​នាក់​ និង​​របួស​​១៣​​នាក់ ​ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ម្សិល​មិញ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២២ មករា ២០១៨) ៖ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​, របួសស្រាល​ចំនួន​៤​នាក់ និង​របួសធ្ងន់​៩​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​តូច​៨​គ្រឿង​, និង​រថយន្ត​ធំ​១​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង​, ស្រវឹង និង​មិន​ប្រកាន់​ស្ដាំ​៕

 

 

Related Articles

Back to top button
Close
Close