បែកកង់រថយន្តក្រឡាប់ចូលប្រឡាយ ស្លាប់មនុស្ស ៧នាក់ នៅស្រុកដងទង់ ខេត្តកំពត

សារព័ត៌មាន Cambodia News/

កំពត ៖ នៅម៉ោង២និង៤៥រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មាន​ករណី​គ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យ​មនុស្សយ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់។​

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តរបស់រងគ្រោះ បានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រឡាប់ចូល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់តែម្តង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។ សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ៕ ដោយ ៖ សហការី​

 

Related Articles

Back to top button
Close
Close