កម្ពុជា បន្តធ្លាក់​ភ្លៀង​កម្រិតពីតិចទៅច្រើន និងមានខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា បន្តធ្លាក់​ភ្លៀង​កម្រិតពីតិចទៅច្រើន និងមានខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។

នៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ។

តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប អាស្រ័យហេតុនេះក្រសួងធនធានទឹក ​សូម​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕

រូបភាព៖ (ឯកសារ)

Related Articles

Back to top button
Close
Close