កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៥៣នាក់ ជាសះស្បើយ៤៦៣នាក់ និងស្លាប់៩នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 15, 2021
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៥៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៦៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៩នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០១,៤៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៥, ៣៦៧នាក់ និងស្លាប់សរុបចំនួន ២,០៦៧នាក់៕