ការ​​បង្វឹក​​សត្វ​​កណ្តុរ​​ពី​​អាហ្វ្រិក ​អោយ​​ចេះ​​ហិត​ក្លិន​​រំសេវ ​និង​​គ្រឿង​ផ្ទុះ​​នៅ​​កម្ពុជា ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ ១៤ កក្កដា ២០១៥) ៖ យោង​តាម​​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​ដាក់ឈ្មោះ​ សម្តេច ហ៊ុនសែន បាន​បង្ហោះ​រូបភាព និង​សរសេរថា “​ជារឿយៗ គឺ​យើង​តែងតែ​ឃើញ​មាន​គ្រោះថ្នាក់​កើតឡើង​ដោយសារ​គ្រាប់​ម៉ី​ន និង​គ្រាប់​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី​ជាច្រើន​ឆ្នាំ​មកហើយ​ដោយសារ​សង្គ្រាម​។ កម្ពុជា​សូម​អរ​គុណ​​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​បោសសម្អាត​ម៉ី​ន​ព្រម​ទាំង​​បាន​ហ្វឹកហ្វឺន​ជំនាញ​ដោះ​ម៉ី​ន​ដល់​កម្ពុជា​ផងដែរ​”​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល សរសេរថា “​ទន្ទឹមនឹងនេះ ការ​បង្វឹក​សត្វ​កណ្តុរ​ពី​អាហ្វ្រិក​អោយ​ចេះ​ហិតក្លិន​រំសេវ និង​គ្រឿងផ្ទុះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះ​សម្អាត​គ្រាប់​ម៉ី​ន​ដោយ​អង្គការ APOLO និង​CMAC ​គឺ​នឹង​ជួយ​ព​ន្លឿ​ន​ដល់​ការ​បោសសម្អាត​ដី​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​របរ​ទទួលទាន​បាន​កាន់តែ​ទូលំទូលាយ​”៕​

2

3

Related Articles

Back to top button
Close
Close