អង្គការសុខភាពពិភពលោក (WHO) ថា កូវីដនឹងនៅជាមួយយើងរយៈពេលវែង

សារព័ត៌មាន Cambodia News/

អន្តរជាតិ (៥ សីហា ២០២១) ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនឆ្លងដែលមិនបានដឹង ហើយយើងអាចនឹងនៅតែទទួលរងនូវជំងឺកូវីដ ១៩ ទន្ទឹមនោះ WHO ប្រជាជនត្រូវរៀនរស់ជាមួយមេរោគនេះ ខណៈជំងឺនេះមានរយៈពេលវែង។​

ស្របពេលជាមួយគ្នានេះ លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសនៃជំងឺកូវីដ ១៩ របស់ទីភ្នាក់ងារសុខាភិបាល UN បានប្រាប់សន្និសីទសារព័ត៌មានថា “រោគសញ្ញាក្រោយកូវីដ ឬកូវីដរយៈពេលវែង គឺជាអ្វីដែល WHO ព្រួយបារម្ភយ៉ាងខ្លាំង” ។

លោកស្រី Van Kerkhove បានបញ្ជាក់ថា “យើងមិនដឹងថា ផលប៉ះពាល់ទាំងនេះមានរយៈពេលប៉ុន្មានទេ ហើយយើងថែមទាំងកំពុងធ្វើការកំណត់និយមន័យករណីឆ្លង ដើម្បីឲ្យយល់កាន់តែច្បាស់ និងពិពណ៌នាអំពីរោគសញ្ញាក្រោយកូវីដ” ។

លោកស្រីបាននិយាយថា WHO កំពុងធ្វើការដើម្បីឲ្យមានកម្មវិធីស្តារនីតិសម្បទាកាន់តែប្រសើរ សម្រាប់អ្នកដែលមានជំងឺកូវីដ ១៩ យូរអង្វែង បូករួមទាំងការស្រាវជ្រាវទ្រង់ទ្រាយធំ ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរោគសញ្ញានេះ និងរបៀបដែលអាចគ្រប់គ្រងវាបាន ៕ ប្រភព ៖ CNA

Related Articles

Back to top button
Close
Close