ក្រោយលទ្ធផលធ្វើតេស្ត៤ដង «អវិជ្ជមាន» សម្តេចតេជោ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៦ ឧសភា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបិទបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយជោគជ័យហើយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយលទ្ធផលធ្វើតេស្តចំនួន៤លើក អវិជ្ជមាន។
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ»។
សម្តេចបានបន្តថា «មុនទៅឥណ្ឌូនេសុី និងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត ៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាល ដែលគ្រប់គ្នាត្រូវតែគោរព»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអនុវត្តតាមវិធានការសុខាភិបាល ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់តាំងពីត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕