ក្រុងតាខ្មៅមានតំបន់ក្រហមតែមួយគត់ ក្រៅពីនេះតំបន់លឿងទាំងអស់

សារព័ត៌មាន​ Cambodia News/

កណ្តាល (៦ ឧសភា ២០២១) ៖ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល អាជ្ញាធរក្រុងតាខ្មៅ​បានសម្រេច «បិទខ្ទប់»តំបន់អគារវប្បធម៌ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ និង ត្រូវកំណត់ជា «តំបន់ក្រហម» ដែលត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ គឺ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ភូមិសាស្ត្រក្រុងតាខ្មៅ ត្រូវកំណត់ជា «តំបន់លឿង» លើកលែងតំបន់ «បិទខ្ទប់» ដែលត្រូវបានកំណត់ជា «តំបន់ក្រហម» ៕

 

 

Related Articles

Back to top button
Close
Close