យុវ​ជន​ពីរ​នាក់​ឆក់​កាបូប​ដៃ​ពី​ស្រី​ពីរ​នាក់​ត្រូវ​សម្ថ​កិច្ច​ចាប់​ខ្លួន​ភា្លម​ៗ​

Cambodia News

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង ២១​និង​០០​នាទី​យប់ ថ្ងៃទី​២០ ខែ​មិនា ​​ជនសង្ស័យ​ពីរ ​នាក់​ដែលជា​និស្សិត​ឆ្នាំ​ទី​១ ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដៃ ពី​ក្រុមនិស្សិត​ស្រី​ពីរ​នាក់ ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា សំដៅ​ចូល​ទៅ​ក្នុង​​មជ្ឈមណ្ឌល​កោះ​ពេជ្រ តែ​មិនបាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​​ ចាប់​ឃាត់ខ្លួន​ភា្ល​មៗ​នៅ​ចំណុច​ផ្លូវ​សា​មិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ពីរ​នាក់​ខាងលើនេះ ទី​១​ឈ្មោះ រឿន រ៉ា​វីដ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ នៅ​សកល​វិទ្យា​ល័យ​វើ​ល​វ៉ា​យ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​៩ សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន និង​ទី​២​ឈ្មោះ ទូច ស៊ុន​ឡេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ស្នាក់​នៅ​​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

ចំណែក​និស្សិត​ស្រី​រងគ្រោះ​ពីរ​នាក់​ខាងលើនេះ​ទី​១​ឈ្មោះ ចាន់ រ៉ា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ទី​២​ឈ្មោះ អា​មួយ ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដូចគ្នា​។

ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ រូបនាង​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ផ្កាឈូក ស៊េរី​២០១៣ ធ្វើដំ​ណើរ​​តាម​បណ្តោយ​ផ្លូវ សា​មិ​ត ក្នុង​បំណង​ចូលទៅក្នុង​កោះ​ពេជ្រ ខណៈនោះ​ស្រាប់​តែមាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ មក​និយាយ​សាសង​ជាមួយ​ពួកនាង​បាន​មួយសន្ទុះ​ស្រាប់តែ​យុវជន​ទាំងពីរ​នាក់​ ខាងលើ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូបដៃ​ពី​ក្នុង​ឃ្លប់​ម៉ូតូ​របស់​នាង ប៉ុន្តែ​ឆក់​មិនបាន​សម្រេច​នោះទេ ហើយ​នាង​បាន​ស្រែក​ឆោឡោ​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ ដែល​កំពុង​ដើរល្បាត​ធ្វើការ​ចាប់​ឡោមព័ទ្ធ​បាន​ភ្លាមៗ​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​កសាង​សំណុំរ​រឿង​បញ្ជូនទៅ​ ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សាកសួរ​បន្ត​៕ ហេង នាង​

art3.1

Related Articles

Back to top button
Close
Close