ក្រោយធ្វើតេស្តលើកទី៣ លោក ឆន សុវណ្ណរាជ អវិជ្ជមានកូវីដ១៩

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៣ មីនា ២០២១) ៖ លោក ឆន សុវណ្ណរាជ តារាចម្រៀងផ្នែកបុរស ប្រចាំផលិតកម្មហង្សមាស បានអវិជ្ជមានជំងឺកូវីដ១៩ ខណៈបានធ្វើតេស្តលើកទី៣ដូចគ្នា  និង​អ្នកនាង សួស វិហ្សា តែ​អ្នកនាង សួស វិហ្សា មាន​វិជ្ជមានកូវីដ១៩ក្រោយធ្វើតេស្តលើកទី៣នោះ ​​។

នាព្រឹកថ្ងៃ២៣ មីនា នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន (Negative)រកជំងឺកូវីដចំនួន៣ដង រួចរាល់បញ្ជាក់ថា ខ្លួនមិនបានឆ្លងកូវីដ១៩នោះទេ ហើយក៏បានធ្វើចត្តាឡីស័ក្តគ្រប់ ចំនួន១៤ថ្ងៃរួចរាល់ដែរ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។

លោកថា សុខភាពខ្លួនពេលនេះ គឺធម្មតាមិនមានបញ្ហាអ្វី គួរឲ្យកត់សំគាល់នោះទេ ។ តែលោកថា យ៉ាងណាក៏ដោយទោះបីពេលនេះ បានរួចផុតការធ្វើចត្តាឡីស័ក្តហើយក្តី ក៏មិនទាន់ចេញពីផ្ទះទៅក្រៅនោះដែរ ព្រោះបើមិនចាំបាច់នៅផ្ទះ គឺសុវត្ថិភាពបំផុត ៕

 

 

Related Articles

Back to top button
Close
Close