ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៤នាក់ ខណៈអ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២០ មិនា​ ២០២១) ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៩៣៥នាក់ ស្លាប់១នាក់ និងអ្នកជំងឺចំនួន៦៩២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close