ហ៊ី​យ៉ាន់​ដាយ​ រេច​ង្កូត​ បុក​រថ​យន្ត​ ដឹកកម្មករ​ របួស​ធ្ងន់​ ស្រាល ​ជិត​៤០​នាក់ ​

ភ្នំពេញ៖ កាលពីវេលាម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ រថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទ​ដឹកដី មួយគ្រឿង បានរេចង្កូត បុក​រថយន្ត​កូរ៉េ ដឹកកម្មករ កម្មការិនី តាមផ្លូវ ជាតិលេខ៣ ក្នុង​សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ បណ្តាលឲ្យកម្មករ កម្មការិនី និងអ្នកបើករថយន្ត រង​របួស​ធ្ងន់​ស្រាល​ជិត​៤០នាក់ ។

សេក្តីរាយការណ៍ ពីសមត្ថកិច្ច នៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មាន​រថ​យន្តដឹកដី ប្រភេទហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលជារថយន្ត ដឹកដី បានបើកក្នុងទិសដៅ ពី​ជើង​ទៅត្បូង ដល់មកដល់ ចំណុចកើតហេតុ ទល់មុខរោងចក្រ ទឹកថ្លា ស្រាប់តែរេចង្កូត បុក​រថ​យន្តកូរ៉េ ដឹកកម្មករ កម្មការិនី ដែលកំពុងជិះ ទៅធ្វើការ បណ្តាលឲ្យកម្មករ កម្មការិនី បាក់ដៃ បាក់ជើង និង​អ្នកបើករថយន្ត គាប់ជាប់នៅ ក្នុង​កាប៊ីន តែត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះទាន់។ ហេង នាង​

fde

Related Articles

Back to top button
Close
Close