បាក់ផ្ទាំងដីជម្រាលភ្នំនៅឥណ្ឌា បណ្តាល​ឲ្យ​មនុស្ស៩នាក់ស្លាប់ និង១៤០នាក់បាត់ខ្លួន​​

សារព័ត៌មាន​ Cambodia News/

ញូវដេលី (៨ កុម្ភៈ ២០២១) ៖ ​យោងតាមការចេញផ្សាយព័ត៌មានរបស់ CAN កាលព្រឹកថ្ងៃអាទិត្យបាន​ឲ្យ​ដឹង​ថា មនុស្សយ៉ាងយោចណាស់០៩នាក់ស្លាប់ និង​១៤០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីគ្រោះធម្មជាតិបាក់ផ្ទាំងដីជម្រាលភ្នំ នៅតំបន់តាវ៉ាន នៃរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ប្រទេសឥណ្ឌា​។

គ្រោះធម្មជាតិបាក់ផ្ទាំងជម្រាលភ្នំនេះបានបង្កឲ្យមានគ្រោះទឹកជំនន់ និងកម្ទេចកម្ទីជាច្រើនបានបាក់ចូលទៅក្នុងទំនប់ទឹកចំនួន២ ដោយបានធ្វើឲ្យខូចខាតផ្ទះរបស់ប្រជាជនជាច្រើនខ្នង។ ​

លោក Vivek Pandey ដែលជាអ្នកនាំពាក្យប៉ូលិសព្រំដែនឥណ្ឌូ-ទីបេ បាននិយាយថា ស្ថានីយវារីអគ្គិសនី Rishiganga ត្រូវបានបំផ្លាញទាំងស្រុង ចំណែកឯស្ថានីយវារីអគ្គិសនី Dhauliganga ត្រូវបានរកការខូចខាត។

លោក Pandey បានសង្កត់ធ្ងន់ទៀតថា មានសាកសព ៣នាក់ ត្រូវបានរកឃើញនៅក្បែររូងក្រោមដី នៃស្ថានីយ៍វារីអគ្គីសនី Dhauliganga ជាទីដែលមនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់កំពុងជាប់គាំង។ លោកបន្តថា កម្មករចំនួន ១៤០នាក់ទៀត នៃស្ថានីយ៍វារីអគ្គីសទាំងពីរ បានបាត់ខ្លួន៕

 

​

Related Articles

Back to top button
Close
Close