​ក្រសួង​ប្រកាស​ឲ្យ​ពិធីអាពាហ៍ពិពាហ៍ និង​ពិធីបុណ្យផ្សេងៗកំណត់ភ្ញៀវ១តុ ត្រឹម​៥នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ មករា ២០២១) ៖ យោង​តាមលិខិតរបស់ ​ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជំរុញឱ្យពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមមូលដ្ឋាន។ ​

​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​បាន​បញ្ជាក់ថា ការ​រៀបចំពិធីផ្សេងៗបូករួមទាំងពិធីមង្គលការ ទាំងអស់តម្រូវអោយរៀបចំភ្ញៀវត្រឹម៥នាក់ប៉ុណ្ណោះក្នុង១តុ ដោយកែប្រែទម្លាប់ពីមុនមានមនុស្ស១០នាក់។ ​

នៅក្នុងសេចក្តីប្រកាសដដែលនេះដែរ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីទាំងអស់ ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាអោយបានម៉ឺងម៉ាត់បំផុត៕

សូម​អាន​ខ្លឹម​សារ​ទាំង​ស្រុង​​នៅ​ក្នុង​លិខិតរបស់ ឯកឧត្តម​ ម៉ម ប៊ុនហេង៖

Related Articles

Back to top button
Close
Close