​កម្ពុជាបើកកិច្ចប្រជុំស្ដីពី​​​កាត់ការបន្ថយនូវអត្រា​​ឈឺនិងស្លាប់ដោយសារ​​​​ជំងឺគ្រុនចាញ់នៅ​​​បណ្ដាព្រំដែន

Cambodia News

ដោយ៖ ហេង នាង

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ សីហា ២០១២នេះនៅសណ្ឋាគារ Angkor Paradise ក្រុងសៀមរាប មន្ត្រីសុខាភិបាលកម្ពុជា ថៃ និង មីយ៉ានម៉ាបានបើកកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅតាម បណ្ដោយព្រំដែន ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិ បត្តិការកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់តាមបណ្ដោយព្រំដែន កម្ពុជា ថៃ និងមីយ៉ានម៉ាគឺពិតជាមានសារៈសំខាន់ណាស់។

លោកវេជ្ជបណ្ឌិតបានបន្តថា យើងនឹងរួមគ្នាធ្វើកិច្ចការនេះឲ្យបានរលូន និងទទួលបានជោគជ័យដើម្បីគឺកាត់បន្ថយនូវអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់នៅបណ្ដាព្រំដែន ពិសេសរួមគ្នាលុបបំបាត់ឲ្យបាននូវភាពស៊ាំនឹងថ្នាំប្រឆាំងគ្រុនចាញ់នៃ មេរោគគ្រុនចាញ់នាឆ្នាំ២០១៥។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ច ម៉េងចូ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណក សាស្ត្រកម្ពុជា បានឲ្យដឹងថា តួលេខ នៃជំងឺគ្រុនចាញ់នៅកម្ពុជា ៧ខែដើមឆ្នាំ២០១២នេះ មានចំនួន៤ម៉ឺន២ពាន់នាក់ គឺថយចុះ២៣ភាគរយបើប្រៀបធៀបឆ្នាំ២០១១ មានចំនួន ៥ម៉ឺន៥ពាន់នាក់។ គឺមានតែខេត្តប៉ៃលីនមួយ ដែលមានជំងឺគ្រុណចាញ់កើន ឡើង ១៧ភាគរយ ការកើនឡើងនេះ គឺបណ្ដាលមកពីមានអ្នកចំណាកស្រុកច្រើនទៅរកការងារធ្វើ ហើយនៅតំបន់នោះជាតំបន់ ប្រឈម។

ឯសម្រាប់ចំនួនអ្នកស្លាប់ឆ្នាំ២០១២ ទូទាំងប្រទេសក្នុងរយ:ពេល៧ខែមានចំនួន ៣៥នាក់ ខេត្តដែលស្លាប់ច្រើនជាងគេគឺខេត្ត កំពុងចាមមាន ៧នាក់និងខេត្តក្រចេះមាន៥នាក់ហើយបើតាមស្ថិតិអ្នកដែលស្លាប់ភាគច្រើនគឺអ្នកធ្វើចំណាក់ស្រុក។

លោកបានកត់សម្លាល់ថា ចំពោះតួលេខនេះ គឺយើងមិនមានការព្រួយបារម្ភនោះទេ ប៉ុន្ដែអាអ្វីដែលយើងមានការបារម្ភនោះគឺភាព ស៊ាំនៃមេរោគពិសេសនៅខេត្តប៉ៃលីនមានការកើនឡើង។ ពេលនេះយើងបានប្ដូរថ្នាំប្រទេសថ្មីដែលមានតម្លៃថ្លៃ។ ហើយសម្រាប់ ជំងឺគ្រុនចាញ់ក្រសួងសុខាភិបាលត្រូវចំណាយប្រមាណ ២លានដុល្លារអាមេរិក តែភាគច្រើនគឺប្រើប្រាស់មូលនីធិសកល ប្រមាណជា ២០លានដុល្លារអាមេរិកទើបគ្រប់គ្រាន់តាមតម្រូវការ៕

Related Articles

Back to top button
Close
Close