ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យហូរច្រោះ កំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ត្រង់ចំណុចអន្ទង់អាំង
Cambodia News
ព័ត៌មានបឋម៖ សូមបងប្អូនធ្វើដំណើរទៅខេត្តពោធិ៍សាត់សូមប្រុងប្រយ័ត្នក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យហូរច្រោះ កំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ត្រង់ចំណុចអន្ទង់អាំង ដែលមិនអាចធ្វើដំណើរឆ្លងកាត់បាន។
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរមូលដ្ឋាន រួមសហការជាមួយមន្ទីរសាធារណការខេត្តពោធិ៍សាត់ កំពុងចុះទៅអន្តរាគមន៍ជាបន្ទាន់ ដើម្បីឲ្យបងប្អូនអាចធ្វើដំណើរបានឡើងវិញ៕
