សហរដ្ឋអាម៉េរិក ថ្លែងអំណរគុណកម្ពុជាចំពោះការងារមនុស្សធម៌លើពលរដ្ឋអាម៉េរិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ កុម្ភៈ ២០២០) ៖ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ដែលបានអនុញ្ញាត ឲ្យនាវា MS Westerdam របស់ក្រុមហ៊ុន Holland America Line ចូលចតនៅផែព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ។
តាមរយៈ Twitter របស់ខ្លួន ឯកឧត្ដម Murphy បានបញ្ជាក់ថា នាវាដែលមានពលរដ្ឋអាមេរិកជិះផងដែរនោះ មិនមានរបាយការណ៍ទាក់ទង នឹងករណីជំងឺរលាកសួត COVID-19 នោះឡើយ ខណៈក្រុមការ ងារពេទ្យនៅលើនាវា កំពុងតាមដានពិនិត្យយ៉ាងដិតដល់។
ក្រៅពីអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានជួយក្នុងរឿងនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានសរសេរនៅលើ Twitter របស់ខ្លួនបន្ថែមថា ទូតអាមេរិក បានបញ្ជូនក្រុមការងារមួយទៅខេត្តព្រះសីហនុ ដើម្បីធ្វើការជាមួយ Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយពលរដ្ឋអាមេរិក ឲ្យបានចាកចេញ និងឲ្យពួកគេវិលទៅកាន់គោលដៅនានារៀងៗខ្លួន៕