​អភិបាលខេត្តកំពង់ចាមចុះពិនិត្យការបាក់ស្រុតដីច្រាំងទន្លេ ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងស្ពាននៅស្រុកកំពង់សៀម

​សារព័ត៌មាន​ Cambodia News/

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ពន្ធ័ ចុះពិនិត្យស្ថានភាព បាក់ស្រុតដីច្រាំងទន្លេ ក្នុងភូមិសាស្ត្រ តាមដងទន្លេ មេគង្គ ក្នុង ស្រុក កំពង់សៀម ខេត្តកំពង់ចាម ដែលបង្កផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជា ពលរដ្ឋ និង ស្ពានមួយកន្លែងផងដែរ។

បន្ទាប់ពីបានចុះពិនិត្យច្រាំងទន្លេនៅភូមិតាមាង ឃុំកោះរការ រួចមក ឯកឧត្តម អភិបាលខេត្ត បានបន្តដំណេីរដឹកនាំមន្ត្រីជំនាញ មន្ទីរ ពាក់ពន្ធ័ ចុះពិនិត្យស្ថានភាព ស្ពានគៀនជ្រៃ ដែលកំពុងប្រឈមផលប៉ះពាល់ នៃការបាក់ស្រុតច្រាំង និងបានចុះសួរសុខ ទុក្ខគ្រួសារប្រជាពលរដ្ឋ ដែលកំពុងប្រឈម ផលប៉ះពាល់លំនៅដ្ឋានប្រមាណជាង១០គ្រួសារ ត្រូវរុសរេី ដែលនៅអមសងខាងព្រែកគៀនជ្រៃ ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ។

ជាមួយ គ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រាប់ប្រជាពលរដ្ឋ ឱ្យបង្កេីនការប្រុងប្រយត្ន៍ក្នុងការធ្វេីដំណេីរ ឆ្លងកាត់ស្ពាន ហេីយរថយន្តធន់ធំ ដឹកធ្ងន់ៗ សូមមេត្តាបេីកបរផ្លូវវៀង ដេីម្បីចៀសវាងគ្រោះថ្នាក។ លោកអភិបាលខេត្តបានថ្លែងបន្តថា ប្រសិនបេីបងប្អូនប្រជាពលរដ្ឋដែលប្រឈមហើយត្រូវរុសរេីលំនៅដ្ឋាន អាចស្នេីសុំកងកម្លាំងអាជ្ញារធរចុះជួយ អន្តរា គមន៍បានគ្រប់ពេលវេលាផងដែរ៕

 

Related Articles

Back to top button
Close
Close