សម្តេច ហ៊ុន សែន ប្រកាស​ដក​ក្រុមហ៊ុន ស៊ិន​ទ្រី មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២២ តុលា ២០១៩) ៖ ដោយសារតែ​កន្លងមក​ក្រុមហ៊ុន​មួយ​នេះ​បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជា​ពលរដ្ឋ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដកហូត​ក្រុមហ៊ុន ស៊ិន​ទ្រី ដែលជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ដ៏​ធំ​នៅ​កម្ពុជា ដើម្បី​យកមក​ឲ្យ​រដ្ឋ​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ ។

សម្តេចប្រកាសបែបនេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
​ ​
​តាម​សម្តេច ហ៊ុន សែន បញ្ជាក់ថា នឹងមាន​ការរៀបចំ​ឲ្យ​មាន​ជា​តំបន់សម្រាប់​ប្រមូលសំរាម ហើយ​ប្រកាស​ដេញថ្លៃ​ដែល​ធ្វើ​យ៉ាងនេះ​យើង​នឹង​អាចមាន​លទ្ធភាព​ក្នុងការ​ប្រមូលសំរាម ខណៈដែល​បញ្ហា​សម្រាម​កាន់តែ​ច្រើនឡើងៗ នាពេល​បច្ចុប្បន្ននេះ ៕

Related Articles

Back to top button
Close
Close