ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤១បណ្តាលឲ្យ​កម្មករ​ជិត​២០​នាក់​របួសធ្ងន់​ស្រាល​​

​​សារព័ត៌មាន​ Cambodia News/

កំពត (២ តុលា ២០១៩) ៖ កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​នេះ​ ​​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី​ មាន​ហេតុការណ៍​រថយន្ត​បែក​កង់​រួច​ក្រឡាប់​​បណ្តាល​អោយ​កម្មករ​ប្រុស​ស្រី​ជិត​២០​នាក់​ក្នុងចំណោម​អ្នករួមដំណើរ​ជាង​៤០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។

គរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២ ខែតុលា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី​ដោយ​រថយន្ត​ម៉ាក​សាំ​យុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-1542 ផ្ទុះ​កង់​រួច​ក្រឡាប់​តែម្តង​។ ​ក្នុងចំណោម​អ្នកដំណើរ​៤៣​នាក់​ដែលជា​កម្មករ កម្មការិនី​ស្ថិតនៅលើ​រថយន្ត​នោះ មាន​ប្រាំបួន​នាក់​របួសធ្ងន់ និង​ប្រាំពីរ​នាក់​រងរបួស​ស្រាល​៕

Related Articles

Back to top button
Close
Close