រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មោទកភាពជាប្រវត្តិសាស្ត្រ និងជាបន្ទុកយ៉ាងធំ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

សារព័ត៌មាន​ Cambodia News/

កំពង់ចាម (២៨ សីហា ២០១៩) ៖  ក្នុងឱកាសអញ្ជើញសម្ពោធ អាគារសិក្សាមួយខ្នង​ ក្នុង​ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែសីហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធ បានលើកឡើងថា ការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនោះ គឺជាបន្ទុកដ៏ធំមួយហើយ ក៏ជាមោទកភាពជាប្រវត្តិសាស្រ្តផងដែរ ។

ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​បន្ថែមថា នៅឆ្នាំ ២០២០ រាជរដ្ឋាភិបាលនឹងមានការងារ មមាញឹកច្រើន ទាក់ទងទៅនឹងការរៀបចំទីកន្លែងប្រជុំ និងកិច្ចការការពារសុវត្ថិភាព របស់ប្រមុខដឹកនាំនៃបណ្ដាប្រទេស ដែលនឹងមកចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម​រដ្ឋមន្រ្តី បានបន្ថែម​ទៀតថា សម័យនេះខុសពីសម័យសតវត្សរ៍ទី២០ ដែលប្រទេសមួយខ្លាំងបាន រំពឹងទៅលើធនធានធម្មជាតិច្រើន ប៉ុន្តែនៅសតវត្សរ៍ទី ២១នេះ គេហៅថាសម័យសេដ្ឋកិច្ចពុទ្ធិបានន័យថា សេដ្ឋកិច្ចដោយប្រើខួរក្បាល ដូច្នេះហើយទើបរាជរដ្ឋាភិបាលយើង ប្រឹងប្រែងពង្រឹងលើវិស័យអប់រំ ចាប់ផ្ដើមពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ ៕

 

Related Articles

Back to top button
Close
Close