សម្ដេចតេជោ សម្រេចចិត្តប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ សីហា ២០១៩) ៖ តាមសេចក្ដីប្រកាសព័ត៌មានស្ដីពី បណ្ដឹងរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំងទៅតុលាការបារាំង ពាក់ព័ន្ធនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ពីបទចោទប្រកាន់ចំពោះសម្ដេចតេជោ ករណីមរណភាពឯកឧត្ដម ហុក ឡងឌី និងលោក ជា វិជ្ជា ។
ក្រៅពីបណ្ដឹងរបស់សម្ដេចតេជោ ហ៊ុន សែន កូនប្រុសនៃសពឯកឧត្ដម ហុក ឡងឌី គឺឯកឧត្ដម ឌី វិជ្ជា ក៏បានដាក់បណ្ដឹងទៅ តុលាការបារាំងលើទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធនឹងករណីនេះផងដែរ។ កន្លងមក តុលាការនៅកម្ពុជាក៏បានកាត់ទោសទណ្ឌិត សម រង្ស៊ី លើករណីបណ្ដឹងជាច្រើនរួចមកហើយផងដែរ៕