ប្រឡងបាក់ឌុបឆ្នាំនេះ​ រដ្ឋបាលរាជធានី នឹងរឹតបណ្តឹង សន្តិសុខសណ្តាប់ធ្នាប់ ឲ្យតឹងរឹងបំផុត​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (៨ សីហា ២០១៩) ៖ ក្នុងកិច្ចប្រជុំ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ​ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា សាលារាជធានីភ្នំពេញ បានដាក់ចេញផែនការ៤ចំណុច ដើម្បីធានាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅជុំវិញបរិវេណមណ្ឌលប្រឡង គឺការពង្រាង កងកម្លាំងការពារប្រចាំការ និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ ។  

អភិបាលរងបានបញ្ជាក់ថា ការត្រៀមផែនការនេះ ដើម្បីធានាឲ្យបរិយាកាស នៃការប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា​២០១៨-២០១៩នេះ ប្រព្រឹត្តទៅ ដោយរលូនគ្មានការរំខាន ពិសេសធានាគុណភាពប្រឡង ស្វែងរកអ្នកដែលចេះពិតប្រាកដ ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៩ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ សីហា។ បេក្ខជន ដែលបានដាក់ពាក្យប្រឡង មានចំនួន ១១៩ ២១៧ នាក់ ស្រី ៦១ ០៣១នាក់ កើនឡើង ៥ ៨៥២នាក់ បើធៀបនឹងការប្រឡងឆ្នាំមុន។ មណ្ឌលប្រឡងមានចំនួន២០២ កើនឡើង៦មណ្ឌល ។

ដោយឡែក សម្រាប់ក្រខណ្ឌរាជធានីភ្នំពេញវិញ មានមណ្ឌលប្រឡងចំនួន២៧មណ្ឌល បេក្ខជន ចំនួន២៣០៨៨នាក់ ស្មើនឹង១ភាគ៥ នៃបេក្ខជនប្រឡង នៅទូទំាងប្រទេស៕

 

Related Articles

Back to top button
Close
Close