ឯកឧត្ដម​ គួច​ ចំរើន​ ដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបអូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ (២៥ កក្កដា ២០១៩) ៖ កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ​ ក្លឹប​ អូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដែលមានទីតាំងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រហែល១៥០នាក់ រកឃើញថ្នាំញៀនមួយចំនួននិងការសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការបន្តតាមនិតិវិធីច្បាប់ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះដែរ៕

Related Articles

Back to top button
Close
Close