ក្រសួងសុខាភិបាល ហាម​ប្រើ​ឱសថ Ketosteril គ្មាន​បញ្ជិកា​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៥ កក្កដា ២០១៩) ៖ តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន  សូម​ជម្រាបជូន​លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ និង សាធារណជន​ទាំងអស់​បាន​ជ្រាបថា ៖

តាម​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ មេ​ហ្គា ឡាយ​សាយ​អិន​ស៍ ភី​ធី​វ៉ា​យ លី​មី​ធី​ត និង ការស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល ឃើញ​មាន​ឱសថ​ឈ្មោះ Ketosteril Labels គ្មាន​លេខ​បញ្ជិកា និងគ្មាន​ច្បាប់​ធនុ​វ​ញ្ញាត​ពី​ក្រសួងសុខាភិបាល ហើយ​ដាក់លក់​ក្នុង​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្រដៀង​គ្នា​នឹង​ឱសថ​ឈ្មោះ Ketosteril Labels ដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ មេ​ហ្គា ឡាយ​សាយ​អិន​ស៍ ភី​ធី​វ៉ា​យ លី​មី​ធី​ត មាន​លេខ​បញ្ជិកា CAM NO477IP-16 ពី​ក្រសួងសុខាភិបាល ។

​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ក្រសួងសុខាភិបាល មាន​វិធានការ​ដូច​ទៅ ៖
១. ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹ​ស្ថាន​លក់​ឱសថ និង អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ប្រមូល​ថ​ឈ្មោះ Ketosteril Labels គ្មាន​លេខ​បញ្ជិកា មក​កម្ទេចចោល ។​

២. លោក លោកស្រី​វេជ្ជបណ្ឌិត និង ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ ការទិញ និង ការតាំង​លក់​ឱសថ​ឈ្មោះ Ketosteril Labels គ្មាន​លេខ​បញ្ជិកា ខាងលើ​ជាបន្ទាន់ ។​

៣. គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ត្រូវមាន​វិធានការ​ណែនាំ​ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ឱ្យ​ឈប់​ប្រើប្រាស់ និងលក់​ថ​ឈ្មោះ Ketosteril Labels គ្មាន​លេខ​បញ្ជិកា ជា​បន្តទៀត ។​

៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​ជនខិលខូច។ សេវា​សុខាភិបាល​ឯកជន និងគ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ដែល​នៅតែ​បន្ត​ការ​ចែកចាយ ការទិញ និង ការតាំង​លក់​ថ​ឈ្មោះ Ketosteril Labels គ្មាន​លេខ​បញ្ជិកា ខាងលើ ។​

​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ឱសថ​ឈ្មោះ Ketosteril Labels គ្មាន​លេខ​បញ្ជិកា ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិ​ក្ខារ​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕

Related Articles

Back to top button
Close
Close