សម្តេចតេជោ ៖ នៅឆ្នាំក្រោយគ្មានបញ្ហាខ្វះអគ្គិសនីបែបនេះកើតឡើងទៀតឡើយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (៣ មិថុនា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «យើងនៅមានបញ្ហាខ្វះខាតទឹក សម្រាប់ប្រើប្រាស់លើវារីអគ្គិសនី ដែលធ្វើឲ្យអគ្គិសនីរបស់យើង គ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់។ ឆ្នាំនេះជាបទពិសោធន៍ផ្តល់មេរៀនឲ្យយើងច្រើន ដែលយើងត្រូវខិតខំរកវិធីដោះស្រាយ ដើម្បីកុំឲ្យជួយបញ្ហាច្រំដែលនៅឆ្នាំខាងមុខ ។

សម្តេច​បន្ត​ថា វារីអគ្គិសនីរបស់យើងមានកម្លាំងជិត១៤០០មេហ្គាវ៉ាត់ ប៉ុន្តែផលិតថ្ងៃខ្លះបានត្រឹមតែ១០០ឬ ២០០មេហ្គាវ៉ាត់ទេ យប់មិញផលិតបានទៅដល់៦០០មេហ្គាវ៉ាត់ ចំនួននេះ គឺជាចំនួនមិនគ្រប់ទេ តែយើងបានប្រឹងប្រែងអស់លទ្ធភាព ដើម្បីកាត់បន្ថយការដាច់អគ្គិសនី»

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

គួរ​បញ្ជាក់ថា ការអះអាងពីការលែងខ្វះខាតអគ្គិសនី នៅឆ្នាំក្រោយនេះ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងដាក់ដំណើរការប្រមូលអគ្គិសនីផ្សេងៗទៀត ក្រៅពីពឹងផ្អែកលើវារីអគ្គិសនី ដែលមិនអាចដំណើរការបាន នៅពេលគ្មានទឹកគ្រប់គ្រាន់នោះ។ ប្រភពអគ្គិសនីទាំងនោះរួមមាន រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ការវិនិយោគលើម៉ាស៊ីភ្លើងដោយប្រើប្រេង រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ជាដើម៕

 

Related Articles

Back to top button
Close
Close