ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃ២១មីនា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ មីនា ២០១៩) ៖ តាមការសិក្សារបស់ អ្នកស្រាវជ្រាវរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បាន​អោយ​ដឹង​ថា សមរាត្រី (ព្រះអាទិត្យរះ) ជាវេលាដែលថ្ងៃ និងយប់មានរយៈពេល ស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេល វែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ សមរាត្រីនារដូវប្រាំង នៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ នឹងត្រូវចំថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ខាងមុខ។

ករណីពិសេសនៅអង្គរវត្តនាវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យ នឹងរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលអាចមើលឃើញ ពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង ៥និង៥០នាទី ដល់ម៉ោងប្រហែល ៧ព្រឹក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

នេះជាអច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើង ដោយមានការសិក្សាគន់គូរ យ៉ាងល្អិតល្អន់របស់ អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះគឺជាហេតុផលវិទ្យាសាស្រ្ត មួយដែលបំពេញចម្លើយ ចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្ត បែរមុខទៅទិសខាងលិច?៕

 

Related Articles

Back to top button
Close
Close